Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump បង្ហោះរូបភាព “ឈ្លីកំទេច” Logo CNN ក្រោមបាតស្បែកជើងរបស់ខ្លួន

ភាពតានតឹងរវាងប្រធានាធិបតីអាមេរិក Donald Trump ជាមួយប្រព័ន្ធព័ត៌មានពិសេស CNN បន្តបង្កភាពតានតឹងសម្រាប់សាធារណមតិ ខណៈពេលដែលនៅចុងសប្តាហ៍កន្លងមកនេះ ម្ចាស់សេតវិមានបានបង្ហោះផ្សាយរូបភាព Photoshop មួយបង្ហាញឲ្យឃើញ logo CNN ត្រូវបាន “ឈ្លីកំទេច” ក្រោមបាតស្បែកជើងរបស់លោក។

តាំងពីយូរណាស់មកហើយដែលប្រធានាធិបតី Trump បានចោទប្រកាន់ CNN និងប្រព័ន្ធព័ត៌មានមួយចំនួនផ្សេងទៀតថា ជាប្រព័ន្ធព័ត៌មានក្លែងក្លាយ ព្រោះតែងចុះផ្សាយនូវព័ត៌មានដែលលោកចោទប្រកាន់ថា ខុសពីការពិត។

នៅក្នុងបរិបទតានតឹងបំផុតថ្មីៗនេះ កាលពីថ្ងៃទី ២៤/១២ ប្រធានាធិបតី Trump បានបន្តបង្ហោះរូបភាពរបស់អ្នកប្រើប្រាស់ Twitter ផ្សេង មានឈ្មោះថា @Oregon4Trump នោះគឺជារូបភាព Photoshop បង្ហាញឲ្យឃើញលោក Trump កំពុងអង្គុយនៅខាងក្រោយលើយន្ត limousine ហើយស្តាប់ទូរស័ព្ទ។

ទិដ្ឋភាពបង្កចំណាប់អារម្មណ៍បំផុតគឺឡូហ្គូ ត្រូវឈ្លីខ្ទេចក្រោមបាតស្បែកជើងឆ្វេងរបស់ប្រធានាធិបតី Trump ក្នុងពេលដែលលើរូបនោះក៏ឃើញមានអក្ស “Winning” (ជ័យជំនះ)។

នេះពុំមែនជាលើកដំបូងទេ ដែលលោក Trump បានប្រើប្រាស់រូបភាព Photoshop បំណងវាយប្រហារ CNN ។ កាលពីដើមខែកក្កដា លោកធ្លាប់បង្ហោះផ្សាយខ្សែវីដេអូ “ដើរផ្ទួនៗទៅលើកីឡាប្រដាល់ម្នាក់ដែលមានផ្ទៃមុខ គឺ logo CNN នៅលើវេទិកា។ បណ្តារូបភាពទាំងនេះបង្ហាញឲ្យឃើញនូវទំនាស់តានតឹងរវាងមេដឹកនាំរដ្ឋាភិបាលអាមេរិកជាមួយប្រព័ន្ធព័តមាន ពិសេសជាមួយព័ត៌មាន “ជាប្រព័ន្ធព័ត៌មានក្លែងក្លាយ”។

ទោះយ៉ាងណារឿងនេះ វាធ្វើឲ្យលោកកាន់តែមាន “ចលនា” វាយប្រហារលើរូបលោកខ្លាំងជាងមុនប៉ុណ្ណោះ៕ សូយន

 

spot_img
×