រថយន្តក្រុងមួយគ្រឿងបើកបោះពួយចូល ច្រកចូលរថភ្លើងក្រោមដី ក្នុងទីក្រុងមូស្កូ ប្រទេសរុស្សី បណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៤នាក់ស្លាប់ និង ១៥នាក់ទៀតរងរបួស។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរុស្សី។
ហេតុការណ៏នេះកើតឡើងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ នៅស្ថាននីយ៏ Slaviansky Boulevard ភាគខាងលិចទីក្រុងមូស្កូ។ រថយន្តក្រុងបានបោះពួយចុះតាមកាំជណ្តើរនៃច្រកចូលរថភ្លើងក្រោមដី និងបានបុកដំបូលនៃច្រកនោះ។
ពុំមានការបញ្ជាក់ថា វាគឺជាការវាយប្រហារភេវរកម្មនោះទេ។ អ្នកស៊ើបអង្កេតបាននិយាយថា អ្នកបើកបានប្រាប់ប៉ូលីសថា រថយន្តក្រុងនោះបានចាប់ផ្តើមស្ទុះទៅភ្លាមៗ។
គាត់និយាយថា គាត់ព្យាយាមជាន់ប្រាំង ប៉ុន្តែប្រាំងមិនដំណើរការ។ ហេតុការណ៏គ្រោះថ្នាក់កើតឡើងក្នុងពេលកំពុងមានអាកាសធាតុត្រជាក់ខ្លាំង៕ សុភ័ក្ត្រ