ថ្វីត្បិតការដែលនាវារបស់រុស្ស៊ីធ្វើដំណើរតាមតំបន់សមុទ្រកៀកប្រទេសអង់គ្លេស ជាសកម្មភាពមួយធម្មតាក្តី ប៉ុន្តែកន្លងមកថ្មីៗនេះ វត្តមាននៃបណ្តានាវាប្រយុទ្ធរុស្ស៊ីក្នុងតំបន់នេះ កាន់តែច្រើនឡើង។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Anh Gavin Williamson ឲ្យដឹងថា កងទ័ពជើងទឹកប្រទេសនេះនឹងពុំខ្លាចរអែងក្នុងកិច្ចការពារប្រទេស ប្រឈមមុខនឹងវត្តមានចុះឡើងៗកាន់តែច្រើនៃនាវាប្រយុទ្ធរុស្ស៊ី។

កាលពីយប់ថ្ងៃទី ២៤/១២ យោធាជើងទឹកអង់គ្លេស បានចាត់ឲ្យនាវា HMS ប្រតិបត្តិការតាមឃ្លាំមើលនាវារបស់រុស្ស៊ីខណៈពេលដែលនាវានេះចូលមកក្នុងតំបន់សមុទ្រខាងជើង និងឆកសមុទ្រ Manche។ ឧទ្ធម្ភាចក្រ Wildcat របស់កងភូមិន្ទជើងទឹកអង់គ្លេស ក៏ត្រូវបានចាត់ឲ្យហោះហើរឃ្លាំមើលនាវាប្រយុទ្ធ ២ផ្សេងទៀតរបស់រុស្ស៊ី ។
គួរកត់សម្គាល់ថា ទំនាក់ទំនងរវាងអង់គ្លេស និងរុស្ស៊ី បន្តស្ថិតក្នុងស្ថានការណ៍តានតឹង។ កាលពីសប្តាហ៍មុនប្រមុខការទូតប្រទេសទាំងពីបានឲ្យដឹងថា រវាងប្រទេសទាំងពីរនៅសេសសល់ “ការលំបាក” ក្នុងទំនាក់ទំនងទ្វេភាគី។ ប្រមុខការទូតរុស្ស៊ីឲ្យដឹងថា ទំនាក់ទំនងរុស្ស៊ី -អង់គ្លេសកំពុងស្ថិតនៅកម្រិតទាប ហើយថា នេះពុំមែនជាកំហុសរបស់រុស្ស៊ីឡើយ៕ សូយន