នៅវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃសោរ៍សប្តាហ៍កន្លងមក ប៉ូលិសទទួលបានព័ត៌មានរួចក៏ស្ទុះស្ទាឆ្ពោះទៅកាន់កន្លែងកើតហេតុ។ វាពិតជារឿងគួរឲ្យតក់ស្លុតមួយសម្រាប់ប្រទេសអង់គ្លេស ដែលពួកចោរបានធ្វើការលួចយកម៉ាស៊ីន ATM ទាំងមូលតែម្តង។

ខណៈពេលដែលប៉ូលិសទៅដល់កន្លែងកើតហេតុទីតាំងដាក់ម៉ាស៊ីន ATM នៅសល់តែជញ្ជាំងបែកបាក់ប៉ុណ្ណោះ រីឯផ្ទះមួយជាប់គ្នានោះក៏រងការខូចខាតធ្ងន់ធ្ងរដែរ។
ប៉ូលិសពុំទាន់ស្វែងរកឃើញតម្រុយណាមួយជួយឲ្យសន្និដ្ឋានបានអត្តសញ្ញាណជនល្មើស នាយប៉ូលិសដឹកនាំការស៊ើបអង្កេតឲ្យដឹងថា ម៉ាស៊ីនលើកទំនិញជារបស់ក្រុមហ៊ុន Marsh Plan Hire ប៉ុន្តែគ្រឿងចក្រនេះ ត្រូវបានអតិថិជនម្នាក់ជួល រួចក៏ត្រូវគេលួចបាត់នៅអំឡុងប្រហែលម៉ោង ៣និង១៥នាទីព្រឹក ។
មុននេះ ករណីមួយស្រដៀងគ្នា បានកើតឡើងនៅ Surrey មុននេះ៣ថ្ងៃ ។ បច្ចុប្បន្នប៉ូលិសកំពុងបន្តការស៊ើបអង្កេតរកមុខចោរលួច៕