Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រ៉ែ និង​ថាមពល ថា​ពុំ​មាន​ការធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​អនាធិបតេយ្យ មាន​តែ​ស្រប​ច្បាប់ តាម​ដង​ទន្លេមេគង្គ​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អធិការកិច្ច​រ៉ែ នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​យុទ្ធនាការ​ឆ្មាំ​ទន្លេ​នាពេល​រាត្រី ។​

ក្នុងយុទ្ធនាការ​ឆ្មាំ​ទន្លេ​នាពេល​រាត្រី លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ដឹកនាំ​ក្រុមការងារ​អធិការកិច្ច​រ៉ែ ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​តាម​ដង​ទន្លេ ពិសេស​ស្វែងរក​នូវ​ការធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ចាប់​ពី​ទីតាំង​ទន្លេ​បួន​មុខ រហូត​ដល់​ក្រោម​ស្ពាន​អ្នក​លឿង​នា​ម៉ោង ២:០០​ទាបភ្លឺ ដោយ​មាន​ការសហការ​ចូលរួម​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។ ជា​លទ្ធផល​នៃ​ចុះ​ត្រួតពិនិត្យ​នេះ ឃើញ​ថា​ពុំ​មាន​ការធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​អនាធិបតេយ្យ​ណាមួយ​កើតឡើង​ឡើយ ហើយ​ចំពោះ​ទីតាំង​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់ ដែល​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង ក្រុមហ៊ុន​បាន​អនុវត្ត​តាម​ច្បាប់​នៃ​ដែន​អាជ្ញា​ប័ណ្ណ ក៏​ដូចជា​ធ្វើ​អាជីវកម្ម​ទៅតាម​ម៉ោង​និង​ពេលវេលា​ដែល​បានកំណត់​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្តិ​។​

​សូមបញ្ជាក់​ថា​យុទ្ធនាការ​ឆ្មាំ​ទន្លេ​នេះ​ត្រូវបាន​អនុវត្ត​ជាប្រចាំ ដោយ​មាន​ក្រុម​ល្បាត និង​ក្រុម​ឃ្លាំ​មេ​ី​ល ព្រមទាំង​មាន​យន្តការ​រាយការណ៍​តាម​ប្រព័ន្ធ​ Hotline ​ផងដែរ​៕ ដោយ​៖​កូឡាប​

spot_img
×