Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អាថ៌កំបាំង ៖ ផឹក “​ភ្លើង​ខៀវ​” ដើម្បី​បណ្តេញ​ខ្មោច​បិសាច និង​បាបកម្ម​ពី​ក្នុង​ខ្លួន​

​ភេសជ្ជៈ queimada របស់​ជនជាតិ Galicia នៅអេ​ស្ប៉ាញ ត្រូវបាន​មនុស្ស​ច្រើន​ជំនាន់​ចាត់ទុកថា វា​មាន​ប្រសិទ្ធភាព​បណ្តេញ​ខ្មោច​ព្រាយ​បិសាច និង​បាបកម្ម​ពី​ក្នុង​ខ្លួន​។​

​អ្នក​កុំ​ប្រញាប់​ខ្លាច​ស្លន់ស្លោរ​ឲ្យសោះ​ពេល​បាន​មើល​ទិដ្ឋភាព​ដែល​មនុស្ស​ម្នាក់​កំពុង​កូរ​សារធាតុ​រាវ កំពុង​ឆាបឆេះ​បណ្តើរ និង​និយាយ​ពាក្យ​អាគ​មន៍​អូមអាម ដើម្បី​បណ្តេញ​ខ្មោច​បិសាច នេះ​ជា​វិធី​មួយ​មាន​តាំងពី​យុគសម័យ Celtic ដែល​គេ​ហៅថា Queimada ប្រពៃណី​នេះ​ជា​របស់​ពួក​មនុស្ស​តាម​សាសនា​គ្រិស្ត នា​សតវត្សរ៍​ទី ១១ ខណៈពេល​ដែល​កុលសម្ព័ន្ធ Celtic ធ្វើដំណើរ​មក​រស់នៅ​ខេត្ត Galicia ប្រទេស​អេស្បាញ​។ វា​ត្រូវ​បាន​រៀបចំ​ឡើង​តាម​រូបមន្ត​មួយ​ផ្ទេរ​បន្ត​អស់កាល​ច្រើន​សតវត្សរ៍​។ ប្រភេទ​ភេសជ្ជៈ​ឆាបឆេះ​នេះ ត្រូវបាន​គេ​រៀបចំ​នា​ឱកាស​ពិធី​បុណ្យ នឹង​ព្រឹត្តិការណ៍​ធំៗ​របស់​សហគមន៍​នៅ​តំបន់ Galicia​។​

​របៀប​កែច្នៃ​ប្រភេទ​ភេសជ្ជៈ​ពិសេស​នេះ ត្រូវបាន​រៀបចំ​ដាក់​ក្នុង​ឆ្នាំងដី​មួយ​ធំ ដែល​ជា​និមិត្តរូប​តំណាង​ឲ្យ​ផែនដី​។ ប្រភេទ​ស្រា​ខ្លាំង aguardiente តំណាង​ឲ្យ​ប្រទេស​នេះ “​ទឹកភ្នែក​មាតា​ធម្មជាតិ​” គឺជា​គ្រឿង​សំខាន់​នៃ​ភេសជ្ជៈ​នេះ ស្រា​ខ្លាំង​នោះ​ត្រូវបាន​គេ​យក​មក​កូលាយ​ឱសថ​រុក្ខជាតិ កាហ្វេ ស្ករ ស្បូវ ព្រមទាំង​គ្រាប់សណ្តែក​។​

​បន្ទាប់មក​គេ​យក​ភ្លើង​មក​ដុត ហើយ​សារធាតុ​អាល់កុល​ចាប់ផ្តើម​ឆេះ ដែល​ជា​និមិត្តរូប​ឲ្យ​ពន្លឺ​។ ស្ករ ត្រូវបាន​គេ​កូរ​ពី​បាត​ខ្ទះ វា​ធ្វើឲ្យ​ភ្លើង​ចាប់ផ្តើម​មាន​ពណ៌​ខៀវ ហើយ​បន្តិច​ម្តង ក្លាយជា caramen​។ នៅពេល​ភ្លើង​លែង​មាន​អណ្តាត​ខ្លាំង គេ​ចាប់ផ្តើម​ដួស​សារធាតុ​រាវ​នោះ​ដាក់​ក្នុង​ពែង​តូចៗ រួច​ចែកគ្នា​ផឹក​។​

​ប្រការ​គួរឲ្យ​កត់សម្គាល់​នោះ គឺ​នៅ​ខណៈ​ពេល​គេ​កូរ​ស្ករ​ឲ្យមាន​អណ្តាតភ្លើង​ខ្លាំង មនុស្ស​នៅ​ទីនោះ​ចាប់ផ្តើម​ទន្ទេញ​ពាក្យ​អូមអាម​ជា​ភាសា​អេស្បាញ បំណង​ដេញ​ព្រលឹង​ខ្មោច​ព្រា​យ ស្ថិត​នៅ​ជុំវិញ​នោះ​។​

​តាម​រឿងហេតុ​តៗ​គ្នា​ឲ្យដឹងថា ការ​ក្រេប​ភេសជ្ជៈ​នេះ​លើក​ទី​១ នឹង​ជួយ​ឲ្យគេ​ជំ​រុះចោលព្រលឹង​ខ្មោច​បិសាច ក្រេប​លើក​ទី​២ ជួយ​លុបចោល​គំនុំគំកួន ហើយ​និង​ក្រេប​លើក​ទី​៣ ធ្វើឲ្យ​មាន​ភាពភ្លឺស្វាង​។​

​ប្រភេទ​ភេសជ្ជៈ​នេះ​ដើរ​តួនាទី​សំខាន់​នៅ​តំបន់ Galicia នេះ ព្រោះ​វា​ជា​ខ្សែរយៈ​មួយ​ត​ភ្ជាប់​ជីវភាព នៃ​សមាជិក​របស់​សហគម​ន៍​ជនជាតិ​មួយ​នេះ​៕ ចន្ទ្រា​

×