Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ក្មេងៗ ខ្ចី​ល្ហក់​ចំនួន ៣ នាក់ ​ត្រូវនគរបាល​ខេត្តបាត់ដំបងចាប់ខ្លួន ករណីឆក់​យ៉ាងសកម្ម

បាត់ដំបង ​៖ បើតាម​ការផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យដឹងថា យុវជន​ក្មេងៗ ខ្ចី​ល្ហក់​ចំនួន ៣ នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម នៅ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ហើយ​ពួកគេ​ទាំង ៣ នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​នា​ថ្ង​ទី ២៥ ខែ​ឧសភា​។​

​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា ​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី លោក ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២៣​ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០និង​៣០ នាទី​នៅ​ចំណុច​(​បូរី​គុយ​ហ្សេ​) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ដឹកនាំ កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រ​ត្តិ​ប​ត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ដែល​ជាប់​ពាក់​ព​ន្វ័​ទៅនឹង ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​(​ឆក់​កាបូប​)​។ ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ សុខ លាង​ឆាយ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ឈ្មោះ ឯក ពេជ្រ​វិសាល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ឈ្មោះ ព្រំ សុ​ផាត់​តា​ណា ហៅ មិច ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ន្ទឺ​២ ឃុំ​ក​ន្ទឺ ស្រុក​បាណន់ ខេត្តបាត់ដំបង ។​

​ជនសង្ស័យ​ខាងលើ​បាន​ធ្វេី​សកម្មភាព ឆក់​កាបូប ពី​ជនរងគ្រោះ​ឈ្មោះ ប៊ី សាវ​ឌី ភេទ​ស្រី អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង ១​និង១០​នាទី រំលង​អា​ធ្រាត ថ្ងៃទី​២៣ ខែឧសភា​ឆ្នាំ​២០១៩ ត្រង់ចំនុច​មុខ​ហាង​យីហោ (​ហូលីវូត​) ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈ​ដែល​បាន​បាត់បង់​មាន ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក iphone8 ពណ៌​ផ្កាឈូក ១​គ្រឿង​ ​កាបូបស្ពាយ​ពណ៌​ខ្មៅ ១​។ វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង​1AC.3459 លេខ​តួ​-​ម៉ា​សុី​ន​៥១៩៣៧២៦ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុងតែធ្វើការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ សាលាដំបូង​ខេត្តបាត់ដំបង​៕​ ​ដោយ​៖​កូ​ឡាប​

×