កំពង់ស្ពឺ ៖ កូនមាសម្ដាយ (អកតញ្ញូ) ទាញកាំបិតផ្គាប់ដេញកាប់ព្រះរស់រត់ពេញភូមិ ដោយសារតែខឹងនិងម្ដាយមិនអោយប្រាក់និងចង់យកសម្ភារៈទៅលក់ កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩:៤៥នាទី នគរបាលបានឃាត់ខ្លួនឈ្មោះ សៅ ភារៈ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្តាយឈ្មោះ សុខ ណាវ អាយុ ៥៦ឆ្នាំនៅ ភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីនគរបាលបានអោយដឹងថា កូនប្រុសនេះ គឺជាក្រុមសមាសភាពមិនល្អ ដេីរលេងមិនសូវធ្វេីការអីទេ នៅថៃ្ងកេីតហេតុ គឺព្រោះតែខឹងនឹងម្ដាយហាមឃាត់មិនអោយយកខ្លឹមសទៅលក់ ព្រោះខ្លួនមានផែនការយកប្រាក់ទៅចាយវាយដោយមិនគិតរកការងារធ្វេី ននិងផឹកស្រាទៀតផង។
ពេលកេីតហេតុ បានអ្នកជិតខាងជួយឃាត់ទាន់និងរាយការណ៍ មកសមត្ថកិច្ចបានទាន់ពេលវេលា ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ឈ្មោះខាងលើធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ