(ភ្នំពេញ) ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) បានបើកប្រតិបត្តិការបង្ក្រាប ការជួញដូរគ្រឿងញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសថ្នាំញៀនប្រហែល៧គីឡូក្រាម នៅខណ្ឌឬស្សីកែវ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ ខែឧសភានេះបានប្រាប់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយខ្លួនជនសង្ស័យទាំង២នាក់ ឈ្មោះ ហ៊ីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកវត្ថុតាងរួមមានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ប្រហែល៧គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ទូរស័ព្ទ៣គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន៕ ដោយ៖កូឡាប