កំពង់ស្ពឺ ៖ នៅថ្ងៃទី២៨ឧសភា២០១៩ វេលាម៉ោង ១៤និង៣០នាទី មានករណីហឹង្សា ដោយចេតនា ០១កើតឡើង ដោយមានទំនាស់ក្នុងវង់ផឹកស៊ីភាគីម្ខាង បានទាញកាំបិតផ្គាក់កាប់គូទំនាស់ ស្លាប់ក្នុងថ្លុកឈាម នៅចំណុចភូមិវាលពង់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យ ០១នាក់ មានឈ្មោះ ថង ពែក អាយុ៦១ឆ្នាំ បានប្រើកាំបិតផ្គាក់ កាប់ទៅលើ បុរស ០១នាក់ មានឈ្មោះ ពន ពាច អាយុ៤៨ឆ្នាំ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចភូមិវាលពង់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលបានបញ្ជាក់ពីមូលហេតុថា មកពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៉ី ទើបឈានដល់ការកាប់ប្រហារបែបនេះដោយសារឥទ្ធិពលគ្រឿងស្រវឹង៕ ដោយ ៖ កូឡាប