ក្រុងព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានមហាជនដេញចាប់ប្រគល់អោយប៉ូលីសក្រោយជនសង្ស័យរូបនេះ ឆក់កាបូបគេ នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុ វេលាម៉ោង៨យប់ថ្ងៃ២៨ខែឧសភា២០១៩នេះ។ មហាជនបានឲ្យដឹងថាជនជាតិចិនរូបនេះ ទំនងជាចាញ់ល្បែងអស់លុយពីខ្លួន ទើបចេញឆក់កាបូប។ បើតាមសាក្សីថាម្ចាស់កាបូបជាជនជាតិខ្មែរ ត្រូវបានជនសង្សយ័ជនជាតិចិនរូបនេះ ឆក់យកកាបូបពេលម្ចាស់កាបូបបើកទ្វាររថយន្ត។
បច្ចុប្បន្នជនសង្សយ័រូបនេះ សមត្ថកិច្ចបាននាំខ្លួនទៅកាន់ស្នងការដ្ឋានប៉ូលីសខេត្តដើម្បីចាត់ការបន្ត៕ ដោយ៖កូឡាប