Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​អូស្ត្រាលី បាន​ប្រែក្លាយ​តំបន់​ពាណិជ្ជកម្ម​អ៊ូអរ​បំផុត ក្លាយទៅជា​ប៉ុស្តិ៍​ប៉ម​ទៅវិញ​?

សមត្ថកិច្ច​នៅ Sydney, អូស្ត្រាលី បាន​ប្រែក្លាយ​តំបន់​ពាណិជ្ជកម្ម​នៅ​ទីនោះ ទៅ​ជា​ប៉ុស្តិ៍​ប៉ម​មួយ ខណៈពេល​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់ បាន​មក​កាន់​ទី​នេះ ដើម្បី​ទិញ​ទំនិញ​បន្ថយថ្លៃ ។​

​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​រាប់​សិប​គ្រឿង ព្រមទាំង​បង្គោល​បេតុង​ត្រូវបាន​ដាក់​រាំង​តាម​ផ្លូវ​ដែល​សម្បូរ​មនុស្ស​បំផុត ពិសេស​នៅ​ជិត​អាគារ Queen Victoria ។​

​បើ​តាម​អ្នកយកព័ត៌មាន Daily Mail នៅ​អូស្ត្រាលី ឲ្យដឹងថា ប៉ូលិស​ស្លៀក​ស៊ីវិល​បាន​មក​ធ្វើការ​ល្បាត​ពេញ​ដងផ្លូវ ខណៈពេល​ដែល​រថយន្ត​ដឹក​ទំនិញ​ដ៏​ធំ​សណ្តោង​បន្ថែម​រ៉ឺម៉ក​មួយ​បាន​ចត​ពាំ​ង វិថី George និង​វិថី Market​។ អ្នកនាំពាក្យ​ប៉ូលិស​នៃ​រដ្ឋ New South Wales ឲ្យដឹងថា ៖ “​ដោយសារ​មាន​មនុស្ស​ជាច្រើន​ដែល​មក​កាន់​ទី​នេះ​ដើម្បី​មក​ទិញ​ទំនិញ​ចុះថោក ទើប​ប៉ូ​សិស​ចាត់ការ​បែបនេះ បំណង​គ្រប់គ្រង​ចរាចរណ៍ ការពារ​សុវត្ថិភាព​”​។​

​ទោះបី​ពេលនេះ ប៉ូលិស​ពុំ​បាន​លើកឡើង​ថា ពុំ​មាន​ការគំរាមកំហែង​ណាមួយ​ក្តី តែ​ពួកគេ​នៅ​បាន​អំពាវនាវ​ឲ្យ​មហាជន​ប្រយ័ត្នប្រយែង ហើយ​ផ្តល់​ព័ត៌មាន​ភ្លាម​ប្រសិនបើ​ឃើញ​មាន​អ្វី​គួរឲ្យ​សង្ស័យ​។​

​ប៉ូលិស​អូស្ត្រាលី​ក៏​បានឲ្យដឹងថា បញ្ហា​គ្រោះថ្នាក់​បណ្តាលមកពី​ភេរវកម្ម គ្រាន់តែ​ជា​ករណី​អាច​ប៉ុណ្ណោះ ហើយ​ពុំ​មែន​ជា​លើក​ទី​១​ទេ ដែល​ប៉ូលិស​បាន​ធ្វើ​ការហ៊ុមព័ទ្ធ​ផ្លូវ​បែប​នេះ​។​

​ទោះ​យ៉ាងណា​សន្តិសុខ​ត្រូវបាន​បង្កើន​នៅ​ស៊ី​នី ក្រោយ​អំឡុងពេល​៤​ថ្ងៃ ដែល​បុរស​ម្នាក់​បាន​បើកឡាន​បំបុក​អ្នកធ្វើ​ដំណើរ​តាមផ្លូវ Flinders, Melbourne ធ្វើឲ្យ​មនុស្ស​រងរបួស​។​

​ប៉ូលិស​នៃ​រដ្ឋ Victoria បាន​ធ្វើ​ការចោទប្រកាន់​បុរស​បើកឡាន​បំបុក​សញ្ជាតិ​Afghanistan ដែល​ជា​ជនអន្តោប្រវេសន៍​ឈ្មោះ Saeed Noori អាយុ ៣២​ឆ្នាំ នៃ​បទល្មើស​ចំនួន ១៨ រួម​ទាំង​ការប៉ុនប៉ង​សម្លាប់​មនុស្ស​៕ សូ​យ​ន​

 

spot_img
×