ស្រុកពញាឮ ៖ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធក្រោយពីប្រពន្ធសុំលុយប្តីដើម្បីយកទៅកាត់ថ្នេរដែលដេរពេលសម្រាលកូនរួច ខណៈពេលនោះបានទំទាស់ពាក្យសំដីឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះបានស្ទុះទៅយកកូនកាបិតចុងស្រួច ដើម្បីចាក់ខ្លួនឯង ភ្លាមនោះប្តីក៏បានឃាត់ ។ ជនរងគ្រោះបាននិយាយអោយប្តីថា ៖ ឯងធ្លាប់ជក់ម៉ា ហើយប្តី ៖ បាននិយាយអោយប្រពន្ធវិញថា ៖ ឯងក៏ធ្លាប់ផិតប្តីដែរ ខណៈនោះជនសង្ស័យជាប្តី បានស្ទុះទៅច្របាច់ក ជនរងគ្រោះ និងទះចំមុខជនរងគ្រោះ។
ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល។
នគរបាលស្រុកស្អាង បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះស ស្រីនុច ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ជាប្រពន្ធ) ។ ជនសង្ស័យជាប្ដី(ឃាត់ខ្លួន)ឈ្មោះ នៅ សុគន្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល ជាប្តី (ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម) ។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះជាប្រពន្ធដែលទើបតែសម្រាលកូនបាន រយៈពេល១ខែ បានសុំលុយប្តីរបស់ខ្លួនចំនួន ៥មុឺនរៀល ដើម្បីយកទៅកាត់ថ្នេរដែលដេរពេលសម្រាលកូនរួច ខណៈពេលនោះបានទំទាស់ពាក្យសំដីឈ្លោះប្រកែកគ្នា ដោយប្តីនិយាយថា ៖ ចាំបីទៅ-បួនថ្ងៃទៀតទៅ ចាំទៅកាត់ថ្នេរ ភ្លាមនោះជនរងគ្រោះខឹង បានយកទូរស័ព្ទបម្រុងតេទៅប្រាប់ម្តាយ ប៉ុន្តែជនសង្ស័យបានទាញទូរស័ព្ទមិនអោយតេ ហើយជនរងគ្រោះបានស្ទុះទៅយកកូនកាបិតចុងស្រួច ដើម្បីចាក់ខ្លួនឯង ភ្លាមនោះប្តីក៏បានឃាត់ ទន្ទឹមពេលនោះជនរងគ្រោះបាននិយាយអោយប្តីថា ៖ ឯងធ្លាប់ជក់ម៉ា ហើយប្តី ៖ បាននិយាយអោយប្រពន្ធវិញថា ៖ ឯងក៏ធ្លាប់ផិតប្តីដែរ ខណៈនោះជនសង្ស័យជាប្តី បានស្ទុះទៅច្របាច់ក ជនរងគ្រោះ និងទះចំមុខជនរងគ្រោះចំនួន២ដៃ បណ្តាលអោយជាំច្រមុះ មិនតែប៉ុណ្ណោះ ជនសង្ស័យបានចាប់ កដៃជនរងគ្រោះបោកនិងដី បណ្តាលអោយរបួសហើមកដៃខាង ឆ្វេង របួសថ្ងាស និងក្បាល។
លុះមកដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៥នាទីព្រឹកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ជ្រៃលាស់ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ដោយ៖កូឡាប