Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​នគរបាល និង​ពាក់​ស័ក្ដិ​៣ ចូល​លួច iPad នៅ​ហាង​មួយកន្លែង ត្រូវ​គេ​បង្ហោះ​ល្បី​លើ​ហ្វេ​សប៊ុក​

spot_img

(​ភ្នំពេញ​) ៖ បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ជា​មន្ដ្រី​នគរបាល និង​ពាក់​ស័ក្ដិ​៣ ក្នុង​ហាង​មួយកន្លែង ហើយ​បាន​ធន​វើសក​ម្ម​ភាពលួច iPad មួយ​គ្រឿង​ទៅ​បាត់ ។ បន្ទាប់ពី​ដឹង​ថា​បាត់​អា​យផេត ម្ចាស់​ហាង បាន​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​មន្ត្រី​ម្នាក់លួច​យក ហើយ​ត្រូវ​ម្ចាស់​ហាង​យក​វីដេអូទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share ហើយ​ខំ​មិន​រិះគន់​យ៉ាង​ធ្ងន់ៗ ដែល​ធ្វើ​ប៉ះពាល់​ដល់​ស្ថាប័ន​នគរបាលជាតិ​។​

​ទោះបីជា​ណា​យ៉ាងណាក៏ដោយ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ ពុំ​ទាន់​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ម្ចាស់​ហាង ថា​តើ​ករណី​នេះ កើតឡើង​នៅ​ពេល​ណា ថ្ងៃ​ណា និង​ហាង​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​វិដេអូ​បង្ហាញថា ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ វេលា​ម៉ោង​៩​ព្រឹក​។

បើ​យោង​លោក​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​នៅ នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា​នេះ​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​លោក​ឧត្តមសេនីយ៍​ស្នងការ ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដាក់ ហើយ​ក៏​រកឃើញ​មន្ដ្រីនគរបាល​រូបនោះ ដោយ​គាត់​យល់ព្រម​ចូល​មក​សារភាព​ពី​កំហុស និង​ព្រម​ប្រគល់​អាយផេ​ត​ទៅ​ម្ចាស់​ហាង ។​

​លោក​អធិការ​ខណ្ឌ​ទួលគោក​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រីនគរបាល​រូប​នោះ​ទេ ហើយក៏​មិន​ដឹង​នៅ​អង្គភាព​ណា​ដែរ ៕

ដោយ ​៖ ​កូឡាប​

spot_img
×