Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​តែ​គេ​គិតថ្លៃ​អី​វ៉ាន់​លើស​ទម្ងន់ ជនជាតិ​ចិន​ម្នាក់ បោះ​វ៉ាលីស​ចោល ធ្វើឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច និង​មន្ដ្រី​ស៊ីម៉ាក់ ស្មាន​តែ​បង្កៃ​គ្រាប់បែក​

​សៀមរាប ​៖ មាន​ការភ្ញាក់ផ្អើល ដោយសារបុរស​ជនជាតិ​ចិន​ម្នាក់ បាន​បោះ​វ៉ាលិស​របស់​ខ្លួន​មួយ​ចោល នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ខេត្ត​សៀមរាប ដោយសារ​តែ​គេ​គិតថ្លៃ​ឥ​វ៉ាន់​លើស​ចំនួន ៨០​ដុល្លារ ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​សមត្ថកិច្ច និង​មន្ដ្រី​ស៊ីម៉ាក់​ចុះទៅពិនិត្យ​មើល ដោយ​ដាក់​ការសង្ស័យ​ខ្លាច​មាន​ឧក្រិដ្ឋជន​ដាក់​បង្កៃ​គ្រាប់បែក​ ។​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ប្រាប់ ថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ ត្រូវ​បាន​ឃាត់​សួរនាំ ក្រោយ​បោះចោល​វ៉ាលីស​របស់​ខ្លួន​មួយ​នៅ​ព្រលានយន្ដហោះ ហើយ​នៅក្នុង​វ៉ា​លី​នោះ មាន​សម្លៀកបំពាក់ និង​កាហ្វេ ហើយ​ត្រូវបាន​មន្ដ្រី​ស៊ីម៉ាក់​យក​ទៅ​ពិនិត្យ​មើល​បន្ដ​។ នៅក្នុង​វ៉ាលិស​នោះ មានតែ សម្លៀក​បំពាក់ និង​កាហ្វេ​តែប៉ុណ្ណោះ មិនមែន​ជា​ម្ស៉ៅ​ដែល​បង្ក​ឲ្យមាន​ជាតិ​ផ្ទុះ​នោះឡើយ​។​

​មន្ត្រីនគរបាល​ម្នាក់​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បញ្ជាក់​ផង​ដែរ​ថា ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក ដែល​បង្កឡើង​ដោយ ជនជាតិ​ចិន​ម្នាក់ រៀប​ឡើង​យន្ដហោះ​ទៅ​ម៉ា​កាវ​វិញ ប៉ុន្ដែ​ដោយសារ​ឥ​វ៉ាន់​លើស​ខាង​ព្រលាន តម្រូវឲ្យ​បង់​លុយ​៨០​ដុល្លារ​ទៀត រូបគេ​ក៏​ទុក​វ៉ាលីស​ចោល​តែ​ម្ដង​។ ក្រោយ​ពី​ជនជាតិ​ចិន​ដាក់​វ៉ាលិស​ចោល សមត្ថកិច្ច​រួម​ជាមួយ​មន្ដ្រី​ស៊ីម៉ាក់ បាន​ទៅ​ពិនិត្យមើល ឃើញ​តែ​សម្លៀកបំពាក់ និង​កញ្ចប់​កាហ្វេ មិនមែន​ជា​ការដាក់​បង្កៃគ្រាប់​បែក​នោះទេ​៕​ ​ដោយ​៖​កូឡាប​

×