Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ជួយ​បណ្តុះបណ្តាល​នគរបាល លើ​ជំនាញប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រឆាំង​អំពើ​ភេរវកម្ម និង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

spot_img

​ភ្នំពេញ ​៖ លោក ចាន់ អ៊ាន បាន​ថ្លែងថា​ ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នឹង​ជួយ​លើកកម្ពស់​កសាង​សមត្ថភាព​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រឆាំង​អំពើ​ភេរវកម្ម អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូ​រគ​មនាគ​ម និង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នា​ទីស្តីការ​ក្រសួង​មហា​ផ្ទៃ លោក​ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ផែនការ​តម្រូវការ​វគ្គ​បណ្តុះ​បណ្តាល​ប្រចាំឆ្នាំ ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​។​

​លោកនាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន បាន​រាយការណ៍​សង្ខេប​ជូន​អង្គប្រជុំ ស្តីពី​ការបណ្តុះ​បណ្តាល​​រយៈពេល វែង មធ្យម និង​រយៈពេល​ខ្លី​ដល់​មន្ត្រីនគរបាល និង​មន្ត្រី​ស៊ីវិល​កម្ពុជា ក្នុង​ឆ្នាំ​កន្លងទៅ​។​

​លោក នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ បាន​មានប្រសាសន៍​បន្ត​ថា យោងតាម​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ ហើយ​ជា​ឆ្នាំ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ច្បាប់​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ដែល​ក្នុងនោះ គឺ​បាន​និយាយ​អំពី​ការកសាង​សមត្ថភាព​មន្ត្រី ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នឹង​ជួយ​លើក​កម្ពស់​កសាង​សមត្ថភាព​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា ប្រឆាំង​អំពើ​ភេរវកម្ម អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូ​រគ​មនាគ​ម និង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការបណ្តុះបណ្តាល​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ គឺ​មាន​ចំនួន ១០៥​នាក់ ក្នុង​មួយ​ឆ្នាំ​៕​ ដោយ​៖​កូឡាប​

 

spot_img
×