Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា កម្ពុជា​ឡាវ នឹង​ជំរុញ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព រាល់​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​

spot_img

​ឡាវ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ផានី យ៉ា​ថូទូ ប្រធាន​រដ្ឋ​សភា​ ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ខណៈ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ឡាវ​ ។​

​ប្រធានរដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ ក្នុងនាម​រដ្ឋ​សភា ដែល​តំណាងអោយ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកស្រី ផានី យ៉ា​ថូទូ បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សង្គមកិច្ច ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ។​

​ប្រធានរដ្ឋសភា​កម្ពុជា ឡាវ បាន​សន្យាថា នឹង​ជំរុញ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អនុវត្ត​អោយមាន​ប្រសិទ្ធភាព និង​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​។​

​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​រ​រដ្ឋសភា​ប្រទេស​ទាំងពីរ​វិញ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ថា រដ្ឋ​សភា​កម្ពុជា និង​ឡាវ ក្រៅពី​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​វេទិកា​អន្តរ​សភា​ហើយ រដ្ឋសភា​ប្រទេស​ទាំង​ពីរ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​សម្តេច​បន្តថា ក្នុង​រយៈពេល​ជាង​៥​អាណត្តិ​មកនេះ រដ្ឋ​សភា​កម្ពុជា និង​ឡាវ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​សភា ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជំនាញ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ប្រទេស​ទាំង​ពីរ និង​បន្ត​គាំទ្រ​លើ​កិច្ចសហប្រតិបត្តិកា​ររ​បស់​បក្ស រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។​

​លោកស្រី ផានី យ៉ា​ថូទូ បាន​គាំទ្រ​ប្រសាសន៍​លើក​ឡើង​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​បាន​ស្នើសុំ​សម្តេច​បន្ត​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​សភា​ប្រទេស​ទាំង​ពីរ បន្តទៀត​។ ជាមួយគ្នានេះ លោកស្រី​បាន​លើកឡើង​ថា ប្រសិន​មាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋ​សភា​ប្រទេស​ទាំង​ពីរ មិន​ថា​នៅក្នុង​កម្រិត​ណា​នោះ​ទេ គួរ​មាន​ប្រធានបទ​ច្បាស់លាស់​មួយ ដើម្បីឲ្យ​កិច្ចសហប្រតិបត្តិកា​រ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធិភាព ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ឡាវ​នាពេលនេះ គឺ​ថ្នាក់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​មាន​ប្រធាន​មួយ​ត្រូវ​ជជែក​ពិភាក្សាគ្នា​៕​ ដោយ​៖​កូឡាប​

spot_img
×