Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​កូន​លោក​ជំទាវ ញ៉ែម មរកត ដែល​ផ្ទុះ​អាវុធ នៅ​ក្លឹប​លុច្ស​សារី បណ្តាល​ឲ្យ​នារី​ម្នាក់​របួស​ភ្លៅ​

spot_img

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួ​រលោក ថា​ន់ ឡេង បាន​ចេញ​ដី​ការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ វីន សុក្រ​បញ្ញា អាយុ​២៧ ឆ្នាំ យកទៅ​ដាក់​ពន្ធនាគារ PJ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោសទណ្ឌ នៅពេល​ក្រោយ​តាម​កំណត់​ច្បាប់ ករណី​ផ្ទុះអាវុធ នៅ​ក្លឹប​លុច្ស​សារី បណ្តាល​ឲ្យ​នារី​ម្នាក់​របួស​ភ្លៅ​។​

​នៅ​រសៀល​ម៉ោង​ប្រមាណ​១៤​និង​០០​នាទី ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ វីន សុក្រ​បញ្ញា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស តាមច្បាប់​។ ហេតុការណ៍​ដែល​បង្ករ​ឲ្យ​ការការ​ផ្ទុះអាវុធ​នេះ​កើតឡើង​គឺ​បណ្តាលមកពី​ការ មិន​ស្វាគមន៍​ក្នុងពេល​ជល់​កែវស្រា​គ្នា​។​

តាម​ការរៀបរាប់​របស់​ភាគី​ខាង​រង​គ្រោះ ក៏ដូចជា​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ បានឲ្យដឹង​ថា​នៅ​យប់កើតហេតុ ក្រុម​ជនរងគ្រោះ​មាន​គ្នា​០៩​នាក់ (​ប្រុស​០៥​ស្រី​០៤) បាន​អង្គុយ​ផឹក​ក្នុង​ក្លឹប​លុច​សារី ស្រាប់តែ​ក្រោយមក ក្រុម​ជនសង្ស័យ មាន​គ្នា​០២​នាក់​បាន​ចូល​មក​ផឹក​ស្រា​ក្នុង​ក្លឹប​នោះដែរ តែ​អង្គុយ​ផឹក​នៅ​តុ​ផ្សេង និង បាន​ដើរ​មក​ជល់​កែវ​ជាមួយ​ក្រុម​ជនរងគ្រោះ ព្រោះ​ជនសង្ស័យ​ស្គាល់​នារី​ម្នាក់​ក្នុង​ក្រុម​នោះ ដោយ​ប្រាប់ថា ជា​ប្អូនស្រី​ស្គាល់​គ្នា​យូរ​ហើយ ក្នុងនោះ​មាន​បុរស​ម្នាក់​ក្នុង​ក្រុម ជនរងគ្រោះ មិន​បាន​លើក​កែវ​ជល់​ស្វាគមន៍​​វិញ​ទេ ហើយ​ជនសង្ស័យ​ក៏​ត្រឡប់​ទៅ​តុ​គេ​វិញ​។ បន្ទាប់​មក​ជនសង្ស័យ​និង​ក្រុម​ជនរងគ្រោះ​បាន​ទៅ​បន្ទប់ទឹក​ជួបគ្នា ក៏​បង្ក​ឲ្យមាន​ការទំនា​ស់​ពាក្យសម្តី និង ប្រតាយប្រតប់​គ្នា រហូត​ឈានដល់​ការផ្ទុះអាវុធ​បណ្តាល​ឲ្យ​ផ្លាតត្រូវ​នារី​រង​គ្រោះម្នាក់ រងរបួស​ភ្លៅ​តែម្តង​។​

​នៅ​ខណៈ​ម៉ោង​ប្រមាណ ១៦​និង​00​នាទី ថ្ងៃទី​29 ខែ​ឧសភា ឆ្នាំ​2019 ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ផ្ទុះ​អាវុធ​នៅក្នុង​បន្ទប់ទឹក ក្លឹប​លុច​សារី បណ្តាល​ឲ្យ​នារី​ម្នាក់​របួស​ភ្លៅ បាន​ស្ម័គ្រចិត្ត​ចូល​សារភាព ដោយ​ត្រូវ​បាន​លោកជំទាវ ញ៉ែម មរកត ដែល​ជា​ម្តាយ ជនសង្ស័យ បាន​នាំយក​កូន​មកដល់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ​៕​ ដោយ ៖ កូឡាប

 

spot_img
×