Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ដាយ​របស់​ប៉ូលីស​ច្រឡំ​ដៃ​យក ipad ថា ៖ កូន​គាត់​មួយខែ​ចុង​ក្រោយនេះ មាន​បញ្ហា​ខួរក្បាល ហើយ​ធ្វើ​អាកប្បកិរិយា​ចម្លែក​ៗ

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​ តាម​ការបញ្ជាក់​របស់​ម្ដាយ​មន្ត្រីនគរបាល​រូបនោះ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ប្រមាណ​ជាមួយ​ខែ​ចុង​ក្រោយនេះ កូន​របស់គាត់​ហាក់បីដូច​ជាមាន​អាកប្បកិរិយា និង​សកម្មភាព​ចម្លែក​ៗ​ជាច្រើន ដែល​សង្ស័យថា អាចមាន​បញ្ហា​ខួរក្បាល ហើយ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ​បាន​ណែនាំ​ដល់​សា​ម៉ី​អង្គភាព​ទទួលយក​មន្ត្រី​នគរបាល​រូបនោះ ទៅ​អប់រំ​ណែនាំ​ឡើងវិញ និង​ប្រគល់ជូន​ឪពុកម្ដាយ ដើម្បី​យកទៅ​ពិនិត្យ​ព្យាបាល​។​

​អគ្គស្នងការ​នគរបាល​ជាតិ​បានចេញ​សេចក្តីបំភ្លឺ​ពាក់ព័ន្ធ​ករណី​មន្ត្រី​នៃ​អង្គភាព​នគរបាលជាតិ​ទឹក​មួយរូប​ដែល​ត្រូវ​មិន​ដាយ​សង្គម​ផ្សព្វផ្សាយ​អំពី​សកម្មភាព​យក ipad ពី​ផ្ទះ​វេ​ប្រាក់​មួយកន្លែង​។​ ​ពាក់ព័ន្ធ​នឹង​ករណីនេះ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​សូមបញ្ជាក់ថា​មន្ត្រីនគរបាល​នៃ​អង្គភាព​ជើង​ទឹក​មួយរូប​ឋានៈ​អនុសេនីយ៍ឯក​ពិតជា​បាន​យក ipad​ពី​ផ្ទះ​វេ​លុយ​ដែលមាន​អាសយដ្ឋាន​នៅ​ខណ្ឌ​ទួលគោក​ប្រាកដ​មែន ប៉ុន្តែ​ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​និង​ការប្រមូលផ្ដុំ​ព័ត៌មាន​បំភ្លឺ​បន្ថែម​ពី​អ្នកពាក់ព័ន្ធ​បាន​បង្ហាញថា បន្ទាប់ពី​យក ipad ពី​ផ្ទះ​ពេល​លុយ​រួចមក ​មន្ត្រី​រូបនោះ​បាន​ជម្រាប​ម្ដាយ​របស់ខ្លួន​ឲ្យ​ទូរស័ព្ទ​ទៅប្រាប់​ម្ចាស់ផ្ទះ​ថា​ខ្លួន​បាន​យក ipad និង​ស្នើ​ម្ដាយ​យក​អាយ​ផេ​តទៅ​ឲ្យ​ម្ចាស់ផ្ទះ​វេរ​លុយ​នោះ​វិញ​។ តាម​ការបញ្ជាក់​របស់​ម្ចាស់ផ្ទះ​វេ​លុយ​បាន​ទទួលស្គាល់ថា​ស្ដាយ​របស់​មន្ត្រីនគរបាល​នោះ​ពិតជា​បាន​ទូរ​សព្ទ​មក​ប្រាប់​អំពី​ករណីនេះ​និង​បាន​យក ipad មក​ប្រគល់អោយ​ខ្លួន​ម្ចាស់ផ្ទះ​វេរ​លុយ​ផងដែរ​។ ជាមួយគ្នានេះដែរ​ម្ចាស់ផ្ទះ​វេ​លុយ​នោះ​ក៏​ព្រម​ទទួលយក ipad និង​ការសុំ​ទោស​ដោយ​ពុំមាន​ដាក់ពាក្យ​ប្ដឹងប្តល់​អ្វី​ឡើយ​។

​អ្នកនាំពាក្យ​បាន​បន្ថែមថា​ផ្អែក​តាម​ការពិនិត្យ​លើ​ស្ថានភាព​គ្រួសារ​របស់​មន្ត្រីនគរបាល​នោះ​ឃើញថា​មាន​ជីវភាព​ធូរធារ​ដែល​ពុំមាន​ហេតុផល​ណា​បញ្ជាក់ថា​គាត់​មានការ​ខ្វះខាត​រហូតដល់​ប្រព្រឹត្ត​អំពើចោរកម្ម​ឡើយ​។

សូមបញ្ជាក់ថា​ក្នុងខណៈ​ពេលដែល​មន្ត្រី​រូបនោះ​ទៅ​ដក​ប្រាក់​ពី​ផ្ទះ​វេ​លុយ​នឹង​យក ipad ពី​ផ្ទះ​នោះមក​គឺ​រូបគេ​បាន​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក range rover​។ អ្នកនាំពាក្យ​បាន​បន្ថែមទៀតថា​តាម​ការបញ្ជាក់​របស់​ម្ដាយ​មន្ត្រីនគរបាល​រូបនោះ​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​ប្រមាណ​ជាមួយ​ខែ​ចុងក្រោយ​នេះ​កូន​របស់គាត់​ហាក់បីដូច​ជាមាន​អាកប្បកិរិយា​និង​សកម្មភាព​ចម្លែក​ចម្លែក​ជាច្រើន​ដែល​សង្ស័យថា​អាចមាន​បញ្ហា​ខួរក្បាល​។ អាស្រ័យ​ហេតុផល​ខាងលើនេះ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ​បាន​ណែនាំ​ដល់​សា​ម៉ី​អង្គភាព​ទទួលយក​មន្ត្រី​នគរបាល​រូបនោះ​ទៅ​អប់រំ​ណែនាំ​ឡើងវិញ​និង​ប្រគល់ជូន​ឪពុកម្ដាយ​ដើម្បី​យកទៅ​ពិនិត្យ​ព្យាបាល​។​

ជាមួយនឹង​ករណី​មន្ត្រីនគរបាល​ខាងលើ​នេះដែរ លោក​ហ៊ុន​ ជា ដែលជា​មន្ត្រីនគរបាល​ជាន់ខ្ពស់ និង​ជា​ក្មួយ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​ផងដែរ ក៏បាន​ចេញ​វាចា​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរថា “​ចោរ​វា​អាច​កែខ្លួន​មក​ល្អ​បាន ហើយ​រក​ការងារ​ល្អ​ធ្វើបាន តែបើ​អ្នកមាន​ការងា​ល្អ ក្នុងសង្គម​ធ្វើ​ហើយ បែរមក​ចាប់យក​ការងា​រ​ចោរ​មក​ដាក់ខ្លួន​វិញ​គួរតែ ( អភិក្រម ៥ ) ហើយ​មានទោស​ទៀត​បានល្អ​បាទ ​នេះ​ជាការ​គិត​របស់ ហ៊ុន ជា បាទ ដើម្បី​ខ្មែរ បាទ ការងារ​សន្តិសុខ (​ជាតិ​ផង បាទ )”​។​

លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នៅ​ថ្ងៃទី ៣១ ខែឧសភា​នេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ករណីនេះ​មិនត្រូវ​បញ្ចប់​ដោយ​បែប​​នេះ​ទេ ពីព្រោះ​ទង្វើរ​នេះ គឺ ជាទ​ង្វើ​បន្ថោក​បន្ទាប ដល់​កេរ្តិ៍ឈ្មោះ មន្ត្រី​​ប៉ូលីស​ផ្សេងទៀត ហើយក៏​អោយ​​មហាជន​អស់ជំនឿ​លើ​អ្នកអនុវត្ត​​ច្បាប់​ផងដែរ ដូច្នេះ​គឺ​ក្នុងនាម​ខ្ញុំ​ជា​​អ្នកឃ្លាំមើល​ការអនុវត្ត​ច្បាប់ ខ្ញុំ​សូម​ស្នើ​ដល់​ឯកឧត្តម នេ​ត សាវឿន និង​​អ្នកអនុវត្ត​ច្បាប់​ដទៃទៀត សូម​ចាត់​​ការ​បុគ្គល​នេះ​តាម​វិន័យ​ច្បាប់​ឲ្យ​បាន​​តឹងរឹង​បំផុត ដើម្បី​ធានាបាន​នូវ​ការ​ពង្រឹង​អំណាចច្បាប់ និង​លើកមុខ​​មាត់​ស្ថាប័ន​កងកម្លាំង​ឡើងវិញ​”​។​

​ជាមួយនឹង​ករណី​នេះដែ​រលោក ​នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​ថ្ងៃទី ៣១ ឧសភា ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ថា “​ជូន​ចំពោះ​បងប្អូន​អ្នកលក់​ពេ​ជ្យ​ទាំងឡាយ បើ​ខ្ញុំ​លួច​ហើយ ច្រឡំ​ដើរ​ចេញទៅ​បាត់​ដោយ​មិនបាន​បង់ប្រាក់ សូមកុំ​ចោទ​ខ្ញុំ​ថា​ចោរ ចាំ​ខ្ញុំ​នឹកឃើញ​យកមក​សង​ពេលណា យើង​រួច​គ្នា​ពេលនោះ​”​។​

​សូមបញ្ជាក់​ផងដែរ​ថា មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ដែល​បន្លំ​លួច iPad មិនមែនជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ នេះ​ជាការ​លើកឡើង​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា ករណី​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ដែល​បន្លំ​លួច iPad នៅ​ហាង​វេរ​លុយ​វី​ង​នោះ មិនមែនជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំងពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏បាន​សម្របសម្រួល​ប​ញ្ច​ប់​។​

​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ដែល​បន្លំ​លួច iPad មួយគ្រឿង នៅ​ហាង​វី​ង​មួយកន្លែង នៅ​ខណ្ឌទួលគោក ហើយ​ត្រូវបាន​បញ្ជូនបន្ដ​មក​សួរនាំ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ នៅពេលនេះ​សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​បញ្ចប់​ការសួរនាំ​នៅនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុ​ញ្ញា​ត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នកធានា​ត្រឹមត្រូវ​។ ករណីនេះ មិនមែនជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំងពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏បាន​សម្របសម្រួល​ប​ញ្ច​ប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិនបាន​ដាក់ពាក្យ​បណ្តឹង​អ្វី​ដែរ​។​

​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៣ បានធ្វើ​សកម្មភាព​លួច iPad ក្នុង​ហាង​មួយកន្លែង និង​ត្រូវ​ម្ចាស់​ហាង​យក​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មក​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេ្វ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​រិះគន់​ជាខ្លាំង​។​

​បើតាម​ការបញ្ជា​ក់បាន​ឱ្យដឹងថា មន្ត្រីនគរបាល​រពឹស​ដៃ​រូបនោះ​មានឈ្មោះ​ហេង ហាប់ អាយុ​២៥​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព្រំដែន​ទឹក ក្រសួងមហាផ្ទៃ​៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×