បន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គ សង្ស័យចាប់រំលោភក្មេងស្រីអាយុត្រឹមតែ១២ឆ្នាំ រៀនថ្នាក់ទី៥ ត្រូវបានគណៈកម្មការវត្តចាប់ផ្សឹក ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នេះបើយោងតាមប្រភពព័ត៌មានបន្តបានអោយដឹងថាជនសង្ស័យមានឈ្មោះ តាំង អឿន អាយុ៦១ឆ្នាំ គង់នៅវត្តកូនដំរី ដោយក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចបានចុះទៅឃាត់ព្រះសង្ឃខាងលើ ហើយចាប់សឹករួចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតិវិធី ៕ ដោយ៖កូឡាប