Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​ខ្លាំង​ម្លេះ ! ខឹង​មើលមុខ​ច្រើនដង​ពេក ក៏​កាប់​នឹង​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​

spot_img

​កណ្តាល ​៖ ​នគរបាល​ស្រុក​អង្គស្នួល បាន​បុរស​ម្នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា ព្រោះ​ខឹង​ជនរងគ្រោះ​មើលមុខ​ច្រើនដង​ពេក ក៏​កាប់​នឹង​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​។ កេី​ត​ហេតុ​នៅ​ថ្ងៃ​សុក្រ​១៣​រោច ខែ​ពិសាខ ឆ្នាំកុរ ឯក​ស​ក័ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី​៣០១​ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក​ នៅ​ចំណុច​ផ្ទះជួល​ភូមិ​អង្គស្នួល​ទី​១​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​០១​នាក់​​ឈ្មោះ អុឹ​ម ឆុន​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​រកា​រអា​ឃុំ​រកា​រអា ស្រុក​កងមាស ខេត្តកំពង់ចាម​។ ចំណែក​ជនសង្ស័យ​០១​នាក់​ ​ឈ្មោះ​យឹម ណារិន​ ភេទ​ប្រុស​ អាយុ ៣៦​ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រាក​ប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​កណ្តាល ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ ភូមិ​-​ឃុំ​កើតហេតុ ។ ក្នុង​ពែ​ល​ឃាត់ខ្លួន សមត្ថកិច្ច​ចាប់​វត្ថុតាង​ចាប់យក​៖ ១.​ពូថៅ​ដៃ ០១ ដង​ឈើ មាន​ប្រវែង ០.៩៥ សង់ទីម៉ែត្រ​។ ២.​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក វី​ផូ​ន​អិន​ចុច​ពិល​។​

​នៅមុន​ពេល​កើត​ជនរងគ្រោះ​ឈ្មោះ​អុឹ​ម ឆុន ភេទ​ប្រុស​និង​ប្រពន្ធ ឈ្មោះ​សុន រស់ បាននាំគ្នា​មកលេង​កូន ជួល​ផ្ទះ​នៅ​ច​ណុ​ចកើតហេតុ​ខាងលើ ពេលមកដល់មិនបាន​ជួប​កូន​ទេ ជួបតែ​ចៅ​។ ជនរងគ្រោះ​និង​ប្រពន្ធ បាន​អង្គុយលេង​ជាមួយ​ចៅមួយសន្ទុះ ក៏បាន​ប្រាប់​ចៅថា​ទៅជម្ពូ​វ័ន ហើយ​ហួស​ទៅផ្ទះ​វិញ​។ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ពេល​ជនរងគ្រោះទាញ​អូស​ម៉ូតូ ប្រុង​ឡើង​ជិះ​ឌុប​ប្រពន្ធ​ចេញទៅ​វិញ ស្រាប់តែ​ជនសង្ស័យ​ដែលមាន​ឈ្មោះ​ខាងលើ បាន​យក​ពូថៅ​ដៃ​កាប់​ជនរងគ្រោះ​ត្រូវ ដៃ​ខាងឆ្វេង​(​របួស​សាច​ដុំដៃ​ខាង ឆ្វេង​០១​កន្លែង​ដេរ ៣៣​ថ្នេរ​)​ពេលនោះ​ជនរងគ្រោះ បាន​ផ្តួល​ម៉ូតូ​រត់​ចេញពី​កន្លែង កើតហេតុ​ឲ្យ​គេ​ជួយ​ជនសង្ស័យ​ក៏បាន​តាម​ពីក្រោយ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បានទទួល​ព័ត៌មាន ក៏បាន​ចុះទៅ​កន្លែងកើតហេតុ ឃាត់ខ្លួន​បានតែ​ម្តង ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​កាប់ ជនរងគ្រោះ និង​ពូថៅ​ដៃ​មែន មូលហេតុខឹងនឹង​ជនរងគ្រោះ មើលមុខ​ខ្លួន ញយ​ដង​ពេក ។ ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​៖កូ​ឡាប​

spot_img
×