ព្រះវិហារ ៖ បាតាមការផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៩ មានករណី បងប្អូនប្រជាពលរដ្ឋមួយក្រុម ដែលមានគ្នាចំនួន១០នាក់ បានឆ្លងដែនចូលព្រំដែនថៃ ដើម្បីទៅលីឈើបានជាន់មីន បណ្តាលឲ្យដាច់ជើងស្តាំម្នាក់ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី ភិន ភេទ ប្រុសអាយុ ៥២ ឆ្នាំ រស់នៅភូមិ វាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦ មករា៕ ដោយ៖កូឡាប