Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​សក្តិ​៤​កន្លះ បុក​គេ​ស្លាប់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​ មន្ដ្រីនគរបាល​សក្តិ​៤​កន្លះ ឈ្មោះ លី លាង​ឆេង ដែល​បាន​បើករថយន្ដ​បុក​ម៉ូតូ ២​គ្រឿង បណ្ដាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស បាន​ចូលខ្លួន​ដោះស្រាយ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ខណៈ​ក្រុម​គ្រួសារ​ជា​អ្នក​ចេញមុខ​សង​សំណង​ទៅ​ជនរងគ្រោះ​បន្ថែម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លើ​ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ក្រោយ​កើតហេតុ​មន្ដ្រីនគរបាល​នោះ បាន​ចូលខ្លួន​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​ក្រោយ​បញ្ចប់​ការសួរនាំ នៅថ្ងៃនេះ (១​មិថុនា​)​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​អ្នកបង្ក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​ក្រុម​គ្រួសារ​អ្នកបង្ក ក៏​បាន​ចេញ​មុខ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​២​នាក់​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×