Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ស្នើឲ្យ​​ស្វែងរក​ដំណោះស្រាយ បង្កេីត​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ឥរិយាបទ​សង្គម អប់រំ​ប្រៀនប្រដៅ​បែប​វិជ្ជមាន ទប់ស្កាត់​អំពេី​ហិង្សា​លើ​កុមារ​

​រាជធានី​ភ្នំពេញ ៖ ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ លោកនាយ​ឧត្តមសេនីយ៍ កែ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជេី​ញ​ចូល​ជា​អធិបតីខួប​លេីក​ទី​៧០​ទិវា​អន្តរជាតិ​និង​ទិវា​កុមារ​កម្ពុជា ១​មិថុនា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​លេីក​កម្ពស់​សិទ្ធិ​កុមារ តាមរយ​:​ការលុបបំបាត់​អំពេី​ហឹង្សា​លើកុមារ​គ្រប់​រូបភាព “​និង​ខួប​លេីក​ទី​១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធានបទ “​ត្រូវ​សម្រេច​សុបិន្ត​របស់ខ្លួន​ដោយ​មិន​ត្រូវធ្វេី​ជា​ពលកម្ម​នៅ​កន្លែង​ការងារ​ណា​មួយឡើ​យ ” នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។​

​ក្នុង​មតិ​ចំណាប់អារម្មណ៍ របាយការណ៍ និង​ការប្តេជ្ញា​ចិត្ត របស់​លោកស្រី កា​ធឺ​រី​ន ប៊ែន​ណែ​ត តំណាង​អង្គការ​យូ​នី​សេ​ហ្វ UNICEF កុមារី​អៀង កែវ​មរកត តំ​តំណាង​កុមារ​លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើ​ម្បី​កុមារ សុទ្ធ​បង្ហាញ​ពី​ប្រវត្តិ និង​ការរីក​ចម្រេី​ន​លេីការ​ងារ​ពាក់ព័ន្ធ​នឹង​កុមារ ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រឺង និង​ការចាត់ទុក​ការបញ្ចប់​អំពេី​ហឹង្សា​លើកុមារ និង​ការពង្រឹង​ការថែទាំ​ដល់​កុមារ​តាម​គ្រួសារ ជា​អាទិភាព​មួយ​ដ៏​ជាក់ច្បាស់​។​

​ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចាត់ចែង​អនុវត្ត​អនុសញ្ញា​ស្តីពី​កុមារ យកចិត្តទុកដាក់​ចំពោះ​កុមារ ទាំង​សុខភាព ការអប់រំ និង​សិទ្ធិ​ទាំង​៤ ​របស់​កុមារ​មាន​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ការពារ និង​សិទ្ធិ​ចូលរួម ត្រូវ​បញ្ចៀស​កុមារ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀនជាដើម ត្រូវ​ការពារ​និង​ជួយ​កុមារ ព្រោះ​កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី​។​

​ក្នុងឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ជួយ​គាំទ្រ គាំពារ​ដល់​សុខភាព​មាតា និង​ទារក ។​

​ជាមួយគ្នានេះ​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ធ្វេី​ការ​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ​បន្ត​ដឹកនាំ​ចាត់ចែង​អនុវត្ត​សិទ្ធិសញ្ញា​ស្តីពី​សិទ្ធិ​កុមារ រៀបចំ​ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ គ្រប់​ក្រសួង ស្ថាប័ន គ្រប់​ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល មាតា​បី​តា អាណា​ព្យាបាល​សហគមន៍ និង​កុមារ ត្រូវ​សហការ​ស្វែងរក​ដំណោះស្រាយ បង្កេីត​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ឥរិយាបទ​សង្គម អប់រំ​ប្រៀនប្រដៅ​បែប​វិជ្ជមាន ទប់ស្កាត់​អំពេី​ហឹង្សា​លើ​កុមារ​គ្រប់​រូបភាព កសាង​ច្បាប់ គោលនយោបាយ ឯកសារ​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​កា​រស់នៅ តម្រូវការ បញ្ហា​ប្រឈម លេីក​កម្ពស់​សិទ្ធិ​កុមារ អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព អប់រំ​កុមារ​ពី​របៀប​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការរំលោភ​បំពាន បៀតបៀន​ផ្លូវភេទ បញ្ហា​គ្រឿង​ញៀន ការ​សម្លុត​គំរាមកំហែង​គ្រប់បែបយ៉ាង ការលុបបំបាត់​គ្រប់​ទម្រង់​នៃ​ពលកម្ម​កុមារ​ទៅ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច លេីកម្ពស់​ការយល់ដឹ​ង កៀគរ​ធនធាន និង​ចលនា​សាធារណជន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជួយសង្គ្រោះ​ពលកម្ម​កុមារ គ្រប់​វិទ្យុ រដ្ឋ​-​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​បន្ត​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​អំពី​ការការ​ពារ​កុមារ​ពី​អំ​ពេីរ​ហឹង្សា និង​ពលកម្ម​កុមារ ផលិត​កម្មវិធី​អប់រំ​សម្រាប់​កុមា​រដេី​ម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ​កុមារ​ក្លាយ​ជា​ជនរង​គ្រោះ ។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ លោក នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​នាំយក​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន រួមមាន ៖

១.​សិស្ស និស្សិត កុមារ​ក្រំ​ពា កាយារិទ្ធ យុវជន​កាកបាទក្រហម សរុប ២៦៨០​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​។

២.​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ថែទាំ​កុមារ សរុប​៣៨៥​នាក់ ម្នាក់​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​។​

៣.​ជូន​ក្រុម​របាំ​ជូនពរ ចម្រៀង​ជា​ពួក ក្រុម​សម្តែង​កុមារ ឡុង លីងគ័​ង្គ និង​កុមារី​ឃុយ ម៉ី​ហ៊ាង បី​ក្រុម មួយក្រុមៗ​ទទួលបាន​ថវិកា​១​លាន​រៀល​។​

៤.​ជូន​គណកម្មការ​រៀប​ចំ​ពិធី​ថវិកា​១០​លាន​រៀល​។

៥.​ឧបត្ថម្ភ​ដល់​កុមារ​ប្រលង​គូរគំនូរ​ចំនួន​៣៧៤​នាក់ ម្នាក់​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​៕​ ​ដោយ​៖​កូឡាប​

 

×