Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គុក​បាន​មួយ​ដង្ហើមចង្រិត ដោះលែង​ជនជាតិ​វៀតណាម​១២​នាក់ ដែល​ចូលមក​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ​ខុសច្បាប់​វិញ​បាត់​

​ខេត្តរតនគិរី ​៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​បញ្ជូន​បុរស​វៀតណាម​១២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ក្រោយពី​ឃាត់ខ្លួន និង​ដកហូត​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វរជ័យ​។​

​បើតាម​ប្រភពពី​មន្ត្រី​អគា​នុ​រក្ស​នៃ​ពន្ធនាគារ​ភ្នំ​ស្វាយបាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​12​នាក់​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី ចាប់​នោះ ត្រូវបាន​ដោះលែង​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩ នេះ ។​

​ចំពោះ​ភាព​ធូររលុង​ទាំង​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល​តាម​បណ្ដា​ច្រកចេញចូល និង​ការអនុវត្តន៍​ច្បាប់​ទៅលើ​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ក៏​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​មហាជន​មិនតិច​ដែរ ព្រោះ​ថាបើ​យោងតាម​បទល្មើស​នេះ​វា​ធ្ងន់ធ្ងរ​ណាស់​ទី​១​ពួកគេ​ចូលមក​កម្ពុជា​ខុសច្បាប់ និង​ទី​២​ប្រព្រឹត្ត​បទល្មើស​ឈូសឆាយ​ដីព្រៃ​រហូត​នាំ​គ្រឿងចក្រ​ចូលមក​រហូតដល់​ទៅ​៦​គ្រឿងក្នុង​តំបន់ហាមឃាត់​ដែលជា​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ បើ​យោងតាម​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នេះ វា​មិន​ងាយ​រួចខ្លួន​ដោយ​ស្រួលៗ​បែបនេះ​ទេ ។ ប៉ុន្ដែ​សម្រាប់​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​នេះ​ហាក់​មាន​វាសនា​ខ្ពស់​ណាស់ ជាប់ឃុំ​បណ្ដោះអាសន្ន​មិនបាន​មួយ​ដង្ហើមចង្រិត​ផង​ក៏​រួចខ្លួន​ទៅវិញ​យ៉ាង​ស្រួល ។​

​ពលរដ្ឋ​បាន​រិះគន់​បន្ថែមថា ភាព​ធូររលុង​ទាំង​ការគ្រប់គ្រង​ច្រកចេញចូល និង​ការអនុវត្តន៍​ច្បាប់​សម្រាប់​ជនបរទេស ប៉ុន្ដែ​បើ​ជនជាតិខ្មែរ​យើង​មាន​បញ្ហា​ខុសច្បាប់​នៅ​ប្រទេស​គេ​វិញ មិន​ស្រួល​ដូច​បក​ចេក​បែបនេះ​ទេ​?

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មហាជន​បានធ្វើការ​រិះគន់​ទៅ​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ហេតុ​អី​ក៏​មិន​សាកសួរ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ ម្យ៉ាងទៀត​តំណាង​ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​កម្រិតណា បានជា​ហ៊ាន​នាំ​គ្រឿងចក្រ​ចំនួន​៦​គ្រឿង និង​មនុស្ស​ចំនួន​១២​នាក់ ចូលមក​ស្រុក​ខ្មែរ​ដោយ​មិន​ឆ្លងកាត់​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​អ៊ីចឹង នេះ​ជា​គ្រឿងចក្រ​ឈូសឆាយដី ព្រៃ​ចុះ​បើសិនជា​គ្រឿង​សព្វាវុធ​វិញ​នោះ​តើ​អស់លោក​ដោះស្រាយ​យ៉ាងណា​វិញ ៕​ ដោយ​៖​កូ​ឡាប​

×