Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ម្នាក់ ចូល​សារភាព ក្រោយ​បាញ់ ៤ គ្រាប់ នៅ​ខារ៉ាអូខេ​មួយ​

​ភ្នំពេញ ​៖ មន្ត្រី​យោធា​ម្នាក់ ដែល​ប្រើប្រាស់​កាំភ្លើង​ខ្លី ស៊េរី​ទំនើប ម៉ា​កឡុក បាញ់​៤​គ្រាប់ ផ្អើល​ភ្ញៀវ​រត់​ជាន់ជើងគ្នា នៅ​ខារ៉ាអូខេ B Gold នៅ​ក្រុង​តាខ្មៅ បាន​រត់គេច​ខ្លួន​មួយ​ដង្ហើមចង្រិត បាន​ភ្ញាក់ខ្លួន​ភ័យ​រត់​មក​ចូល​សារភាព និង​បាន​យល់ព្រម​ប្រគល់​ខ្លួន​ឲ្យ​អាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី ៣ ខែ​មិថុនា​នេះ​។​

​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កណ្តាល បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ​នេះ​ថា មន្ត្រី​យោធា​ម្នាក់ ដែល​ផឹក​ស្រា​ស្រវឹង ហើយ​ដក​កាំភ្លើង​ចំនួន​៤​គ្រាប់​ផ្អើល​នៅ​ខារ៉ាអូខេ B Gold ដែល​ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​យប់មិញ​នោះ ពេលនេះ​បាន​យល់ព្រម​ប្រគល់​ខ្លួន ឲ្យ​អាវុធហត្ថ​ខេត្ត​កណ្តាល ដោយ​សារភាព​ពី​ទោសកំហុស​។ នៅពេលនេះ មន្ត្រី​អាវុធហត្ថ​ក្រុង​តាខ្មៅ កំពុង​ធ្វើ​ការសួរនាំ​មន្ត្រី​យោធា ដែល​បាញ់បោះ ដើម្បី​ចាត់វិធានការ​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​

​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា មាន​ករណី​បុរស​ម្នាក់ បាន​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់ ផ្ទុះអាវុធ បាញ់​៤​គ្រាប់ បណ្ដាល​ឲ្យ​ខូចខាត​របស់របរ និង​សម្ភារៈ​មួយចំនួន បន្ទាប់ពី​ពួកគេ ជាច្រើន​នាក់​បាន​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ​B Gold ហើយ​កើត​មាន​ការ​ឈ្លោះគ្នា​។ ហេតុការណ៍​នេះ​កើតឡើង ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០និង៣០​នាទី នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​នគរបាល​ក្រុង​តាខ្មៅ​បានឲ្យដឹងថា ជនសង្ស័យ​០១​នាក់ ​៖ ឈ្មោះ សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ យោធា ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត កណ្តាល បាន​រត់គេចខ្លួន​បាត់​ពី កន្លែងកើតហេតុ​។ វត្ថុតាង​ចាប់យក​៖ ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១ សោ​ម៉ូតូ​១​ចង្កោម​(​កូន​សោ​ម៉ូតូ​១​កូន​សោ​រថយន្ត​១ តេ​ឡេរ​ថយ​ន្ត​១)​។ គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​០៤ បាញ់​ផ្ទុះ អស់​៣​គ្រាប់ (​លេខ​A-USA 9MM-LUGER) ។​

​នៅវេលា​និង​ទី​កន្លែង​កើតហេតុ​ដូច​ខាងលើ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​c125​ពណ៌​ខ្មៅ ស៊េរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ​B Gold បន្ទប់​លេខ​888, ជាមួយ​មិត្ត​ភ​ក្ត្រ ប្រុស​០២​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ​។ បន្ទាប់មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ឃើញ​ជនសង្ស័យ​ដើរចេញ មក​ក្រៅ​ហាង​ចាក់​កែបម៉ូតូ យក​កាំភ្លើង​ខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ យក​​ដើរចូល​ទៅ​បាញ់​ក្នុង​ហាង​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ ហើយ​ស្រែក​ថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក​អញ បាញ់​ឲ្យ​ងាប់​។ រួច​ហើយ​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥​ទៅ​ទិស​ខាងលិច រួច​បាញ់​ឡើង​លើ​០១​គ្រាប់​ទៀត ហើយ គេចខ្លួន​បាត់​ទៅ​៕​ ដោយ​៖​កូឡាប​

 

×