Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បុក​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ​ស្រាល​ម្នាក់

​តាកែវ ៖ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ពី​រគ្រឿង​ បាន​រងរបួស​ទាំង​សងខាង ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ពេញ​ទំ​ហឹង​មួយ​ករណី ព្រោះ​តែ​ខ្វះ​ការប្រុងប្រយ័ត្ន​ នៃ​អ្នកបើកបរ​មិន​បាន​មើលមុខមើលក្រោយ​ពេល​ធ្វើ​ដំណើរ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​៤៥​នាទី ចំណុច​ភូមិ​ចំណោម ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ម៉ូតូ​ជនរងគ្រោះ​ទី​១ ​ម៉ាកហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL 8610 បើកបរ​ដោយ​ឈ្មោះ ឃួន តេង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ ឃុំ​កំពែង ស្រុក​ព្រៃកប្បាស (​អ្នកបើកបរ​រងរបួស​ធ្ងន់​)​។ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក ហុងដា​អាយ​ខន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 AS 0814 បើកបរ​ដោយ​ឈ្មោះ ចាន់ ភ​ក្ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំណោម ឃុំ​កំពែង ស្រុក​ព្រៃកប្បាស (​រងរបួស​ធ្ងន់​)​និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជ័យ ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​កំពែង ស្រុក​ព្រៃកប្បាស (​រងរបួស​ធ្ងន់​)​។

តាម​សាក្សី​នៅក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ បាន​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា លុះ​មកដល់​កន្លែងកើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើងបាន​បត់​ឆ្វេង​ឆ្លងថ្នល់ ​ក៏ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បើក​មក​ពី​មុខ​បុក​ពេញ​ទំ​ហឹង​ បណ្តាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​ទាំងសងខាង​តែម្តងទៅ​។​

​ក្រោយ​កើតហេតុ​ប៉ូលីស​ជំនាញ​ស្រុក​ព្រៃកប្បាស​បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​វាស់វែង​និង​ដកហូត​វត្ថុតាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​មក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​អ្នករងរបួស​ត្រូវបាន​ចាត់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​៕​ ដោយ ៖ តាកែវ

 

×