ខេត្តតាកែវ ៖ ជនសង្ស័យប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ២ នាក់ ត្រូវបានប៉ូលីសជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីសហការណ៍ជាមួយនិងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍កណ្តឹង ចុះបង្ក្រាបបានជាមួយនិងវត្ថុតាងយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ការចុះបង្ក្រាបករណីជនសង្ស័យប្រើប្រាស់ថ្នាំញៀននេះ ធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៥០នាទី នៅចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ តាមការឲ្យដឹងពីកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីបានប្រាប់ថា ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួននោះមាន៖ ទី១ឈ្មោះ ហ៊ុល តារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី។ ទី២ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី។ ចំណែកវត្ថុតាងដកហូតបានមាន ថ្នាំញៀន០៣កញ្ចប់តូច និងទូរស័ព្ទដៃ០២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ខាងលើនេះ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕ តាកែវ