Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​បុក​ឡាន​ដឹក​ដី​ស្លាប់​ ​ម្ចាស់​ឡាន​បើក​រត់គេច​បាត់ស្រមោល​

spot_img

​ខេត្តតាកែវ ៖ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ​ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​១៥​នាទី ស្ថិត​នៅលើ​ផ្លូវ​ខេត្ត​លេខ​១២២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩-១០ ចំណុច​ភូមិ​ស្តុក ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ​។

ប៉ូលីស​​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​បាន​ប្រាប់ថា ៖ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ យ៉ែត យុទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU 4884 ទៅ​បុក​ជាមួយ​និង​រថយន្ត​ដឹក​ដី​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​មួយគ្រឿង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តងទៅ ចំណែក​រថយន្ត​ដឹក​ដី​បាន​បើក​រត់គេច​បាត់ស្រមោល​ក្រោយ​កើតហេតុ​។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​បាន​ចុះ​ធ្វើការ​វាស់វែង និង​បានប្រគល់​ស​ពជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ភាគី​រថយន្ត​ដឹក​ដី​សមត្ថកិច្ច​និង​បន្ត​ការស្រាវជ្រាវ​បន្ថែមទៀត ​ដើម្បី​នាំយក​ម​កឲ្យទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​៕​តាកែវ​

spot_img
×