Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ភ្នំពេញ ត្រៀមថាមពល​អគ្គិសនី​ប្រមាណ ៤០០​មេហ្គា​វ៉ាត់​បន្ថែមទៀត ដោយ​ទិញ​ម៉ាស៊ីនភ្លើង ដោយ​ដើរ​ប្រេង​ខ្មៅពី​ក្រៅ​ប្រទេស​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទីក្រុង​ភ្នំពេញ ត្រូវ​តែ​ត្រៀម ថាមពល​អគ្គិសនី​ប្រមាណ ៤០០​មេហ្គា​វ៉ាត់​បន្ថែមទៀត ដែល​បាន​អនុម័ត​ថវិកា និង​បាន​ធ្វើ​ការបញ្ជាទិញ​ហើយ និង​ខិតខំ​ធ្វើឲ្យ​បាន​រួចរាល់ នៅក្នុង​អំឡុង​ខែ​តុលា​ខាងមុខនេះ ដែល​ក្នុងនោះ ២០០​មេហ្គា​វ៉ាត់​ទិញ​ពី​ប្រទេស ប្រែ​ស​ហ្វាង​ឡ​ង់ និង​២០០​មេហ្គា​វ៉ាត់ ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ដែល​ប្រភព​អគ្គិសនី​ទាំងពីរ​នេះ ប្រើ​ដោយ​ប្រេង​ខ្មៅ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ជេស ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពេល​នេះ​រដូវប្រាំង​បានបញ្ចប់ ហើ​រដូវវស្សាវ​បាន​ចូល​មក​ក្នុង​រយៈពេល​ជាង ២​សប្តាបហ៍​កន្លងមកហើ​យ យើង​ផុត​កង្វល់ អំពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដែល​ពីមុន​មាន​ការ​កង្វក់​ខ្លាំងណាស់ ប៉ុន្តែ​យើង​បាន​ដោះស្រាយ​បញ្ហា​នោះ តាមរយៈ​ការខិតខំ​នៅ តាម​ទីកន្លែង​ខ្លះ​ខ្វះ​ទឹក​បាន ជួយ​យក​ទៅ​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ និង​ជីក​បន្ថែម​អណ្តូងទឹក ស្រះ​ទឹក នៅ​ទីនោះ ដែល​បាន​ធ្វើឲ្យ​ការខ្វះទឹក សម្រាប់​ការប្រើប្រាស់​លែង​ព្រួយបារម្ភ​ហើយ​។ ប៉ុន្តែ​យើង​នៅ​មាន​បញ្ហា​ទាក់ទិន នឹង​ការខ្វះ​ខាត់​ទឹក​ផ្តល់ឲ្យ ទំនប់​វា​រី​អគ្គិសនី​ដែល ធ្វើឲ្យ​អគ្គិសនី​របស់​យើង​គ្មាន ស្ថិរភាព​នៅក្នុង​ការផ្គត់ផ្គង់ សម្រាប់​ការប្រើប្រាស់​។ ឆ្នាំនេះ​បាន​ផ្តល់​បទពិសោធន៍ ឲ្យ​យើង​ច្រើន​ដែល យើង​ត្រូវ​រក​វិធី​ដោះស្រាយ ដើម្បី​ជៀសវាង​បញ្ហា​ច្រំ​ដែល នៅ​ឆ្នាំ​ខាងមុខ​។ ជាក់ស្តែង​ថាមពលរ​វា​រី​អគ្គិសនី​របស់​យើង អាច​ផលិត​ថាមពល​អគ្គីសនី បាន​ប្រមាណ​ជិត ១.៤០០​មេហ្គា​វ៉ាត់ ដែល​មាន​ទំនប់​វា​រី​អគ្គិសនី គីរីរម្យ​១ , ទំនប់​វា​រី​អគ្គីសនី​កំចាយ​, ទំនប់​វា​រី​អគ្គិសនី គីរីរម្យ​៣, ទំនប់​វា​រី​អគ្គិសនី ស្ទឹង​អាតៃ , ទំនប់​វា​រី​អគ្គិសនី ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម​, ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ និង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ តែ​ការផលិត​ថ្ងៃ​ខ្លះ ផលិត​មិនបាន​ពាក់កណ្តាល​ផង ដែល​ជា​ចំនួន​មិន​គ្រប់គ្រាន់ សម្រាប់​ការប្រើប្រាស់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តាមរយៈ​របាយការណ៍​ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ចំនួន ៣៧០ មេហ្គា​វ៉ាត់ បាន​ដំណើរការ​ហើយ និង​មាន​រោងចក្រ​មួយ​ផ្សេងទៀត ដែល​អាច​ផ្តល់​ថាមពល​ប្រមាណ ១៣៥​មេហ្គា​វ៉ាត់ យើង​បាន​ខិតខំ​ដាក់​ឲ្យ​ដំណើការ​ក្នុងថ្ងៃនេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា ទីក្រុង​ភ្នំពេញ ត្រូវ​តែ​ត្រៀម​ថាមពល​អគ្គិសនី​ប្រមាណ ៤០០​មេហ្គា​វ៉ាត់​បន្ថែមទៀត ដែល​បាន​អនុម័ត​ថវិកា និង​បាន​ធ្វើ​ការបញ្ជាទិញ​ហើយ និង​ខិតខំ​ធ្វើឲ្យ​បាន​រួចរាល់ នៅក្នុង​អំឡុង​ខែ​តុលា​ខាងមុខនេះ ដែល​ក្នុងនោះ ២០០​មេហ្គា​វ៉ាត់​ទិញ​ពី​ប្រទេស ប្រែ​ស​ហ្វាង​ឡ​ង់ និង​២០០​មេហ្គា​វ៉ាត់​ទិញ ពី​ប្រទេស​អាល្លឺម៉ង់ ដែល​ប្រភព​អគ្គិសនី​ទាំងពីរ​នេះ ប្រើ​ដោយ​ប្រេង​ខ្មៅ​។ ហើយ​នៅពេល​ខាងមុខ​យើង នឹង​បង្កើត​ប្រភព​ថាមពល​អគ្គិសនី ដែល​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​បន្ថែមទៀត ដូច្នេះ​ពេល​រដូវវស្សា យើង​អាច​ទទួលបាន​ថាមពល​អគ្គិសនី តាមរយៈ​ប្រភពទឹក​នៃ​វា​រី​អគ្គិសនី​, ធ្យូ​ថ្ម , ហ្គាស​ផង និង​ប្រេង​ឥន្ទនៈ​ដែរ ហើយ​ពេល​រដូវក្តៅ​វិញ​យើង មាន​ប្រភព​អគ្គិសនី តាមរយៈ​ពន្លឺព្រះអាទិត្យ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សុំ​ការ​អព្យាស្រ័យ ពី​ប្រជាពលរដ្ឋ​ដែល​កន្លង​ទៅ មាន​ការអាក់ខាន​ដោយសារ ការ​កាត់​ភ្លើង​នៅ​តំបន់​មួយចំនួន ដើម្បី​បំពេញ​តំបន់​ផ្សេងទៀត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង​ជួប​ការលំបាក តែ​តាមរយៈ​ការខិតខំ​របស់​យើង ឆ្នាំ​ក្រោយ​មិន​មាន​រឿង​ច្រំ​ដែល កើត​ឡើង​អំពីរ​បញ្ហា​ខ្វះខាត ថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​ទៀតឡើយ​៕​ ​ដោយ​៖​កូឡាប​

 

×