Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស​ “​នំ​បញ្ចុក​សាមគ្គី​ជាតិ​” ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា​នឹង​បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស​ “​នំ​បញ្ចុក​សាមគ្គី​ជាតិ​” ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ។​ ​នេះ​មិនមែន​ជា​យុទ្ធសាស្ត្រ​យក​បន្លា​រជួស​បន្លារ​ទេ តែ​ជា​យុទ្ធសាស្ត្រ​យក​ខ្នង​ពូថៅ វាយកម្ទេច​បន្លារ​ចោល​។​

​សម្តេច​តេជោ​ហ៊ុនសែន បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ទូទាំង​ប្រទេស យក​ថ្ងៃ​ទី​៩ ខែ​មិថុនា​ខាង​មុខ​នេះ ធ្វើ​កម្មវិធី​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ។​

ការស្នើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៅ​សាលា​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មិថុនា ។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា នំ​បញ្ចុក​ស្នេហា​ជាតិ​ជា​យុទ្ធសាស្ត្រ របស់​ក្រុមប្រឆាំង​ដែលចង់​ប្រើ​មនោគមន៍​ថា អ្នក​ហូប​នំ​បញ្ចុក គឺ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ។ សម្តេច​តេជោ​បន្តថា សូមឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជា​ជនកម្ពុជា​ទាំងអស់ ដែល​ជា​សមាជិក​របស់​សម្ដេច​ថា បើ​គេ​យក​ថ្ងៃ​ទី​៩ មិថុនា ជា​ទិវា​ហូប​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ ខែ​មិថុនា​នេះ​ជា​ថ្ងៃ ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា​ដែរ ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ ។ សម្តេច​តេជោ​បន្ថែមថា ប្រសិនបើ​ក្រុមប្រឆាំង បង្កើត​អ្វី​ដែល​មានគំនិត​ជា​ឧទ្ធាម​ក្រៅច្បាប់ នោះ​សមាជិក​គណបក្ស​ប្រជាជន​ធ្វើ​នឹង​តប​ទៅវិញ គឺ​យក​បន្លា​ជួស​បន្លារ ។​សម្តេច​តេជោ បានបញ្ជាក់​ថា នំ​បញ្ចុក​សាមគ្គី​ជាតិ មិនមែន​នំ​បញ្ចុក​បំបែកបំបាក់​ជាតិ​នោះ​ទេ នំ​បញ្ចុក​គឺជា​របស់​ខ្មែរ ដូច្នេះ​កុំ​យក​រឿង​នំ​បញ្ចុក ឲ្យក្លាយ​ទៅ​ជា​រឿង​នយោបាយ ។​

ឥឡូវ​ខ្ញុំ​សូម​ប្រកាស​ថា ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន សូម​ទទួលទាន​នំ​បញ្ចុក​ទាំងអស់គ្នា ហើយ​ឮ​គេ​ថា​យក​ថ្ងៃ ៩ ធ្វើ​ជាតិ​ទិវា​នំ​បញ្ចុក សូម​ថ្ងៃ ៩ ​នេះ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន តាម​ខេត្ត ថ្នាក់​នាំ​ពង្រឹង​នាំគ្នា ចុះ​មូលដ្ឋាន​រៀបចំ​នំ​បញ្ចុក ឲ្យ​សមាគចិត្ត​គណបក្ស ឲ្យ​សមាជិក​គណបក្ស​ប្រជាជន ស៊ី​ថ្ងៃ ៩ ​។ នេះ​មិនមែនយក​បន្លារ​ជួស​បន្លារ​ទេ គឺ​យក​ពូថៅ​វ៉ៃ​បន្លា​រក្រវ៉ាត់​ចោល​តែម្ដង កុំអោយ​វា​ចង្រៃ​ពេក ថ្ងៃក្រោយ​ប្រកាស​ស៊ី​នំគ្រក់ ប្រកាស​ស៊ីបាញ់ឆាវៗ អញ​ប្រកាស​ស៊ី​បាញ់ឆែវ លើកលែង​តែ​ប្រកាស​នាំគ្នា​ស៊ី​ដុំថ្ម គឺ​ស៊ី​តែ​ពួក​វា​ទៅ​។​

​សម្តេច​តេជោ បាន​លើកឡើង​ថា នំ​បញ្ចុក​ស្នេហា​ជាតិ​ជា​យុទ្ធសាស្ត្រ របស់​ក្រុមប្រឆាំង ដែល​ចង់​ប្រើ​មនោគមន៍​ថា អ្នក​ហូប​នំ​បញ្ចុក គឺ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ សម្តេច​តេជោ​បាន​បន្ថែម​ថា សូមឲ្យ​សមាជិក​សមាជិកគណ​បក្ស​ប្រជាជន​ទាំងអស់​យក​ថ្ងៃទី​៩ ខែ​មិថុនា​ខាង​មុខ​នេះ បើក​វេទិកា​ហូប​នំ​បញ្ចុក​នៅ​ទូទាំង​ប្រទេស ។​

​សម្តេច​តេជោ បញ្ជាក់ថា “​បើ​គេ​យក​ថ្ងៃ​ទី​៩ មិថុនា ជា​ទិវា​ស៊ី​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ នឹង​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ ។ ​ប្រសិនបើ​គេ​បង្កើត​អ្វីដែល​មានគំនិត​ជាឧទ្ធាម​ក្រៅច្បាប់​សមាជិកគណប​ក្ស​ប្រជាជន​ធ្វើ​នឹង​តប តែ​លើកលែងតែ​ក្រុម​ប្រឆាំង នាំគ្នា​ស៊ី​ដុំថ្ម​យើង​មិន​ធ្វើ​តាម​ទេ គឺ​ទុក​គឺ​ទុក​ឲ្យ​ក្រុមនឹង​ស៊ីចុះ​” ៕​ ​ដោយ​៖​កូឡាប​

×