Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ចោទរថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ បើក​ចូល​ក្រុង បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ស្ទើរ​រាល់ថ្ងៃ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​សកម្មភាពរថយន្តរបស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​មួយចំនួន ដែល​កំពុង​បើកបរ​ធ្វើ​អាជីវកម្ម​តាម​ផ្លូវ​ក្នុង​ក្រុង​រាល់ថ្ងៃនេះ បើកបរ​មាន​ល្បឿន​លឿន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​រាល់ថ្ងៃ​។​

​ឥរិតាបទ​បើកបរ របស់​អ្នកបើក​រថយន្ត​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើនេះ ត្រូវ​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ក្រុង​ព្រះសីហនុ ចោទថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​អ្នកដំណើរ​មួយចំនួន នៅតាម​ផ្លូវ​សាធារណៈ​។ ជាពិសេស បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​មនុ​ស្ស​ស្លាប់ -​រងរបួស​មនុស្ស​ជាច្រើន​ករណី​នា​ពេល​កន្លងមក​នេះ​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្រុង​ព្រះសីហនុ បាន​លើក​ជា​សំណួរ​ថា តើ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ គួរ​មាន​ចំណាត់ការ​បែបណា ចំពោះ​ក្រុមហ៊ុន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ មួយចំនួន ដែល​បើក​ចូល​ក្រុង​ពេល​ថ្ងៃ ហើយ​តែង​បង្ក​ឲ្យមាន​ចរាចរណ៍​កកស្ទះ ជាពិសេស​បង្កឲ្យមាន​គ្រោះថ្នាក់​ចរា​ចរណ៍ស្លាប់ -​របួស​មនុស្ស ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំង​ឯកជន និង​រដ្ឋ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​នា​ពេល​កន្លងមក​នេះ​..?​។​

​ជាក់ស្តែង កាលពី​ម៉ោង​ប្រមាណ​ជាង ៨​យប់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ មាន​រថយន្ត​ក្រឡុក​សុីម៉ង់ត៍​១​គ្រឿង របស់​ក្រុមហ៊ុន SCC បាន​បុក​កិន​ទៅលើ​ម៉ូតូ​១​គ្រឿង បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់​នៅ​កន្លែងកើតហេតុ នៅត្រង់​ចំណុច​តាម​ផ្លូវ​បេតុង ចុះ​ពី​សង្កាត់​លេខ​១ ឆ្ពោះទៅ​កាន់​រោងចក្រ​អូរ​២ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍​ឲ្យដឹងថា ជនរងគ្រោះ​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​តួនាទី​ជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ហ៊ុន សែន មិត្តភាព​ក្រុងព្រះសីហនុ ដោយ​ជនរងគ្រោះ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ខាងលើ​រូប​នេះ​មានឈ្មោះ ជា សុីវ៉ាន់ ភេទ​ប្រុស មាន​មុខរបរ​ជា​គ្រូបង្រៀន ត្រូវ​បាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន SCC បុក​សង្កត់ពីលើ​ជនរងគ្រោះ ពេល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​គៀប​ជាប់​នៅ​ពីក្រោម​រថយន្ត​តែម្តង​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បញ្ជាក់ថា នៅ​គ្រា​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ តាមផ្លូវ​ចំណោត​ខាងលើនេះ ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង បាន​បើក​ចុះ​ចំណោត​យ៉ាង​លឿន រួច​ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង ហើយ​បាន​អូស​ទាំង​ជនរងគ្រោះ​ទាំង​ម៉ូតូ ចូលទៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត និង​ម៉ូតូ​ទាំងស្រុង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា​បច្ចុប្បន្ន ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ដោះស្រាយទៅ​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ ឬ​អាណាព្យាបាល​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ និង​មាន​វិធានការ ទៅលើ​សកម្មភាពរបស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​មួយចំនួន ដែល​កំពុង​បង្ក​ការភ័យខ្លាច​ដល់​ការធ្វើដំណើរ របស់​ប្រឋជាពលរដ្ឋ​, បង្ក​ឲ្យ​កើត​មាន​ចរាចរណ៍ក​ក​ស្ទះ​ជាពិសេស​បង្កឲ្យមាន​គ្រោះថ្នាក់​ចរា​ចរណ៍ស្លាប់​មនុស្ស​, ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​ទ្រព្យសម្បត្តិ​រដ្ឋ​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់ នា​ពេល​កន្លងមក​នេះ ឲ្យបាន​ឆាប់ ដោយ​អនុគ្រោះ​ផង​។​

​បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​បង្ហាញ​ការហួសចិត្ត​ថា មិន​គួរ​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទុក​បណ្តោយ​ឲ្យ​សកម្មភាព របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​មួយចំនួន អាច​បន្ត​ធ្វើ​សកម្មភាព​បង្ក​ការភ័យខ្លាច និង​បង្ក​ឲ្យ​កើត​មាន​ការកកស្ទះច​រាចរ​ណ៍​តាម​ផ្លូវ​សាធារណៈ មាន​ភាពអនាធិបតេយ្យ​ដូច​រាល់ថ្ងៃ​នេះ អាច​បន្ត​កើត​ឡើង​ទៀត​ទេ​៕ ដែន សីមា​

spot_img
×