Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​បរទេស​ម្នាក់ ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរ បើករថយន្ត​បុក​ម៉ូតូ បណ្តាល​បុរស​ម្នាក់​រងរបួស​

spot_img

កំពង់ស្ពឺ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​ជនជាតិ​បរទេស​ម្នាក់ បើករថយន្ត​បុក​ម៉ូតូ បណ្តាល​បុរស​ម្នាក់​រងរបួស នៅលើ​ផ្លូវលំ​ក្នុង​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​វេលា​ម៉ោង ១៤​និង​០៥​នាទី ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះ មាន​ម៉ាក​លុច្ស​ស៊ីស RX300 ពណ៌​ស ពាក់​ស្លាក​លេខ 2V.9049 បើកបរ​ដោយ​ឈ្មោះ BAEK JEONGWOON ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មុខងារ​ជា​ប្រធាន​មណ្ឌល ព្រះវិហារ​យេស៊ូ មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បានបើកបរ​មកពី​ទិស​ខាងជើង​ទៅ​ត្បូង លុះដល់​ចំណុច​ក្នុងភូមិ បាន​បុក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា C១២៥ សេរី ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FP.1904 បើកបរ​ដោយ​ឈ្មោះ វ៉ិ​ប ថាញ់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​កប់​ចិន ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។​

​បច្ចុប្បន្ន​ជនបរទេស​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​ ​ដោយ​៖​កូឡាប​

spot_img
×