Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុក​បន្តកន្ទុយ​គ្នា​ ៤​ គ្រឿង ​មាន​អ្នករងរបួស​ ១៧ ​នាក់​ ក្នុងនោះ​ ៥​ នាក់​ រងរបួស​ធ្ងន់​ ដោយសារ​រថយន្តស្ទួច​ថយក្រោយ​កាត់​ទទឹង​ផ្លូវ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​មាន​អ្នករងរបួស​ធ្ងន់ ​៥ ​នាក់ ​និង​រង​របួសស្រាល​ ១២ ​នាក់ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ភូមិ ថ្នល់កែង កណ្តៀង​រាយ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង​ ​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣ ​ខែ​មិថុនា​ ឆ្នាំ​២០១៩ ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​ដែល​បណ្តាល​មកពី​រថយន្តស្ទួច​ថយ​ក្រោយ​ទទឹង​ផ្លូវ​ជា​តិ​ស្របពេលនោះ​មាន​រថយន្ត​កំពុងធ្វើដំណើ​រ​តាម​ ៣​ ទៅ​ ៤ ​គ្រឿង ​បង្ខំចិត្ត​ជាន់​ហ្វ្រាំង​បណ្តាលអោយ​បុក​បន្តកន្ទុយ​គ្នា​តែម្តង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ​៖ ​មុន​មាន​រថយន្តស្ទួច​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ 3E 6026​ ថយ​ក្រោយ​មក​លើ​ផ្លូវជាតិ​លេខ​ ១ ​ស្ថិតក្នុង​ភូមិ ថ្នល់កែង ឃុំ កណ្តៀង​រាយ ស្រុក ស្វាយ​ទាប​ខេត្ត​ស្វាយរៀង ​(​ទទឹង​ថ្នល់​) ​ស្រាប់ពេលនោះ​មាន​រថយន្ត​ហាយ​ឡែន​ឌ័​រ ពណ៌ទឹក​មាស ពាក់​ស្លាក​លេខ 2AR 9861​ ជាន់​ហ្វ្រាំង​ជាប់ ​ហើយ​ពេលនោះ​មាន​រថយន្ត​សាំ​យ៉ុង​ ២​ គ្រឿង​ មក​ពី​ក្រោយ​​​​បណ្តាល​អោយ​បុក​បន្តកន្ទុយ​គ្នា​រហូតដល់​មាន​អ្នក​រងរបួស​តែ​ម្តង ​។​

​ប្រភព​បាន​បន្តទៀតថា​ ៖ ​លុះ​មកដល់​ចំណុច​ខាង​ដោយ​មាន​រថយន្ត​ប្វ្រាំ​ង​ខាងមុខ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ពណ៌ លឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A3239 ប្វ្រាំ​ង​មិន​ជាប់​ទៅ​បុក​រថយន្ត​ហាយ​ឡែន​ឌ័​រ​ពីក្រោយ​ហើយ​ស្របពេល​នោះ​មាន​រថយន្ត​សាំ​យ៉ុង ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2Q 4946 ​មួយគ្រឿង​ទៀត ​បុក​រុញ​ពីក្រោយ​រថយន្ត​សាំ​យ់ុង​ពណ៌​លឿង​បណ្តាល​អោយ​មាន​រងរបួស​និង​សន្លប់​តែម្តង។​

​បើ​យោង​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​ដដែល​បាន​បញ្ជាក់​ទៀត​​ថា ​៖​ ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មាន​កម្មករ​ កម្មការិនី​ជាច្រើន​នាក់ ​ក្នុង​រថយន្ត​សាំ​យ៉ុង​ដែល​បំណង​ជិះ​ទៅ​ធ្វើការ​ហើយ​ក្នុងនោះ​មាន​អ្នករងរបួស​ចំនួន ​១៧ ​នាក់​ និង​ម្នាក់​ ដោយ​ដាច់​សរសៃ​កែងជើង​ផងដែរ​។ ​ហើយ​ម្ចាស់​រថយន្ត​ទាំងអស់​មាន​បម្របសម្រួល​គ្នា​ដោយ​យក​រថយន្ត​ទៅធ្វើ​ ។ ​អ្នករងរបួស​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​ស្ថិត​ក្នុង​ក្រុង​បាវិត​៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×