Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់​តែ​រឿង​ខ្ចី memorry មិន​ទាន់​សង កាប់​មួយ​ប័ុងតោ បណ្តាលឲ្យ​របួស​ហូរ​ឈាម​ពេញ​ខ្លួន ហើយ​ជន​បង្ក​រត់​បាត់​

spot_img

​ខេត្ត​កណ្តាល ​៖ បុរស​ម្នាក់ គ្រាន់​តែ​រឿង​ខ្ចី memorry របស់​គេ​មួយ​មិន​ទាន់​សង ជនសង្ស័យ​កើត​កំហឹង កាប់​មួយ​ប័ុងតោ បណ្តាលឲ្យ​របួស​ហូរ​ឈាម​ពេញ​ខ្លួន ដែល​ករណី​ហិង្សា​ដោយ​ចេតនា នេះ​​កើ​ត​ហេតុ​នៅ​ថ្ងៃ​អាទិត្យ ១៥​រោច ខែ​ពិសាខ​ឆ្នាំ​កុរ ឯ​ក​សក័ ព​.​ស​២៥៦៣ ត្រូវ​​ថ្ងៃទី​០២​ ខែមិ​ថុ​នា​ ឆ្នាំ២០១៩ វេលា​ម៉ោង​១២និង៣០​នាទី​ នៅ​ចំណុច​រោង​ចាំចំការ ស្ថិតក្នុង​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ​ឃ្លាំង ថា ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កសិករ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ច​ន ភ័​ត្រា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កសិករ​( គេចខ្លួន​) ។​

​នគរបាល​ស្រុក​ស្អាង បាន​រៀបរាប់​ពី​សភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ​ទី ខែ​ឆ្នាំ វេលា​ម៉ោង​កេី​ត​ហេតុ​ខាងលេី ឈ្មោះ ឃ្លាំង ថា បាន​ដើរ​ទៅ​អង្គុយលេង​នៅ​រោង​ចាំ​ចំការ​របស់​ឈ្មោះ​បុល ណារិន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ អង្គុយ​បាន​មួយសន្ទុះ ឈ្មោះ​ច​ន ភ័​ត្រា បាន​ដើរមក​អង្គុយលេង​ដែរ ហើយ​ក៏​សួរ​ទៅ​ឈ្មោះ​ឃ្លាំង ថា ថា​៖ អ្ហែង​ខ្ចី​មេ​ម​ម៉ូ​រី​របស់​អញ យក​មក​អោយ​អញ​វិញ​ភ្លាម ពេល​នោះ​អ្នក​ទាំង​ពីរ ក៏​ជជែក​ទាក់​ពាក្យសំដី​គ្នា ស្រាប់តែ​ឈ្មោះ​ច​ន ភ័​ត្រា បាន​ទាញ​កាំបិតប័ុងតោ ទៅ​កាប់​ឈ្មោះ​ឃ្លាំង ថា ពីក្រោយ​ចំ​ក្បាល បណ្តាល​អោយ​មាន​ស្នាម​មុត​ហូរឈាម​ពេញ​ខ្លួន ហើយ​ឈ្មោះ​ច​ន ភ័​ត្រា បាន​គេចខ្លួន​ចេញ​ពី​កន្លែងកើតហេតុ​បាត់​ទៅ​។ ចំណែក​ជនរងគ្រោះ​ត្រូវ បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទើរពេទ្យ​ឃុំ​តាលន់​។​

​ករណី​នេះ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ស្អាង កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ​៖​ កូឡាប​

spot_img
×