Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ ២ ​ក្រុម កាប់​ចាក់​គ្នា គ្រាន់តែ​ដេីរ​ប៉ះ​គ្នា​តិចតួច​សោះ ពេល​នៅ​រង់ចាំ​ចូល​ស្ថានទូត​ចិន​

spot_img

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​ចិន​ ២ ​ក្រុម ភាគី​ម្ខាង​ដេីរ​ម្នាក់ឯង ភាគី​ម្ខាង​ទៀត​មាន​គ្នី​ ៣ ​នាក់ គ្រាន់តែ​ដេីរ​ប៉ះ​គ្នា​តិចតួច​សោះ ភាគី​បង្ក​យក​កូនកាំបិត​ចុង​ស្រួច ចាក់​ទៅលេី​ជនរងគ្រោះ​ជា​ច្រេី​ន​កន្លែង បណ្ដាល​រងរបួស​ធ្ងន់ធ្ងរ​។​

ករណី​នេះ​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​មុខ​ស្ថានទូត​ចិន​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ មាន​បុរស​ជនជាតិ​ចិន ២​នាក់ បាន​យក​កាំបិត​ចាក់​គ្នា បណ្តាលអោយ​របួស​ម្នាក់ ហើយ​ត្រូវ​សមត្ថកិច្ច ប៉ូលិស​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

១.​ជនដៃដល់ ឈ្មោះ HAN DONG ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។ ២.​បក្សពួក​ឈ្មោះ Yan Xiao Er ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។ ៣.​ជនដៃដល់ ឈ្មោះ Yan Shi Chao ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​ហៅ​អា​ម៉ាប់​(​រត់គេចខ្លួន​) ទាំង​២​នាក់​សមត្ថកិច្ច​កំពង់​សាកសួរ​នាំ ហើយ​ចំណែក​ជន​បង្ក​ហិង្សា​ម្នាក់ទៀត កំពុង​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​។​

អ្នក​ដែល​ឃេី​ញ​ហេតុ​ការ​នោះ​និយាយថា ឃេី​ញ​ជនជាតិ​ចិន​ចំនួន​៣​នាក់ បានដេីរ​នៅមុខ​ស្ថានទូត​រង់ចាំ​ចូល​ស្ថានទូត តែ​ក៏​មាន​បុរស​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ម្នាក់ ដេីរ​ប៉ះ ក៏​ស្រាប់តែ​ភាគី​ជនបង្ក ដក​កូន​កាំបិត​ពី​ហោប៉ៅ ចាក់​ទៅលេី​ជនរងគ្រោះ បណ្ដាល​ដួល​រងរបួស​ហូរឈាម​ស្រោច​ពេញ​ខ្លួន​។ ហើយ ភ្លាមៗ​ជនបង្ក​ក៏​បាន​រត់​ចេញ ពី​កន្លែងកេីតហេតុ​ផង​ដែរ​។ ចំណែក​ជនរងគ្រោះ បាន​សមត្ថកិច្ច​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យដេី​ម្បី​ព្យាបាល​របួស​។​

​ជន​ចិន​ចិន​ចំនួន​២​នាក់ ដែល​បាន​ឆ្លេី​យ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស​ថា ខ្លួន​និង​បក្ខពួក​៣​នាក់ ហើ​យ​ម្នាក់​ឈ្មោះ Yan Xiao Er ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន មិនបាន​ចូលរួម​យក​កូនកាំបិត ចាក់​ទេ​ខ្លួន​និង​ជនដៃដល់ ឈ្មោះ Yan Shi Chao ហៅ​អា​ម៉ាប់​ភេទ​ប្រុស អាយុ ៤២​ឆ្នាំ នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​ដែល​រត់គេចខ្លួន ចូលរួម​ចាក់​ជនរងគ្រោះ​ដែរ តែ​បាន​រត់គេចខ្លួន​បាត់ ហើ​យ​ដោយសារ​ទំនាស់ បុរស​ជនរងគ្រោះ ដេីរ​ទៅបុក​មិត្តភក្តិ​ខ្លួន ទេីប​ខឹង​ក៏​ដក​កូនកាំបិត​ចាក់​តែម្ដង រួច​នាំ​គ្នា​ចែក​គ្នា​រត់ ក្រោម​ក​ក៏​រត់​មក​ដល់​ផ្លូវ​១៧៣ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ ក៏​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្ដង​។​

​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​កូឡាប​

spot_img
×