Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​ដែល​បាញ់ ៤ ​គ្រាប់ ផ្អើល​នៅ​ខារ៉ាអូខេ B Gold ក្រុង​តាខ្មៅ ត្រូវ​អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការ​

spot_img

​កណ្ដាល ​៖ បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្ត​កណ្ដាល បាន​បញ្ជូន​មន្ដ្រី​យោធា​ម្នាក់ ដែល​ផឹកស៊ី​ស្រា​ស្រវឹង​ឡូឡា​បង្កជម្លោះ ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន ៤​គ្រាប់ ផ្អើល​នៅ​ខារ៉ាអូខេ B Gold ស្ថិត​នៅ​ក្រុង​តាខ្មៅ ត្រូវបាន​កសាង​សំណ​រឿង​តាម​ខ្សែបណ្តោយ បញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​មន្ដ្រី​អាវុធហត្ថ​ខេត្ត​កណ្ដាល បានឲ្យដឹងថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៨និង៣០​នាទី​យប់ នៅ​ចំណុច​ខារ៉ាអូខេ B-Gold ភូមិ​ព្រែក​រាំង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ជនសង្ស័យ​មាន​ឈ្មោះ សាន សុច អាយុ​៣៨​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​វត្ថុតាង​មួយ​ចំនួន ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​នៅ​កន្លែងកើតហេតុ ដែល​ក្នុងនោះ​មាន ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១, សោ ម៉ូតូ​១​ចង្កោម (​កូន​សោ​ម៉ូតូ​១, កូន​សោ​រថយន្ត​១ តេ​ឡេរ​ថយ​ន្ត​១)​។ ជននេះ បាន​បើ​កាំភ្លើងខ្លី ម៉ា​កឡុក ផ្ទុក​គ្រាប់​ចំនួន​៤ តែ​បាន​បាញ់​ផ្ទុះ អស់​៣​គ្រាប់ (​លេខ​A-USA 9MM-LUGER) ។​

​បើ​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច គឺ​នៅ​មុន​កើតហេតុ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ B Gold បន្ទប់​លេខ​888 ជាមួយ​មិត្តភក្តិ​ប្រុស​០២​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ​។ បន្ទាប់មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ហើយ គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ម៉ា​កឡុក ពណ៌​ខ្មៅ យក​ដើរចូល​ទៅ​បាញ់ ក្នុង​ហាង​ខាងលើ ចំនួន​០៣​គ្រាប់​។ ពេល​នោះ​ជនសង្ស័យ​បាន​ស្រែក​ថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក​អញ បាញ់​ឲ្យ​ងាប់ រួចហើយ​ក៏​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥ ទៅ​ទិស​ខាងលិច រួច​ក៏​បាញ់​ឡើង​លើ​១​គ្រាប់​ទៀត គេចខ្លួនបាត់​។ ប៉ុន្តែ​លុះ​ព្រឹក​ឡើង​ដោយ​ភ័យ​ខ្លួន​ក៏​ចូល​សារភាព​៕​ ដោយ ៖ កូឡាប

 

spot_img
×