Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​បន្តកន្ទុយ​គ្នា​ជាច្រើន​គ្រឿង បណ្តាល​ឲ្យ​រងរបួស​មនុស្ស​៣នាក់ នៅ​ចំ​កណ្តាល​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ម៉ោង ៤ និង​៣០​នាទី ថ្ងៃ​ចន្ទ ទី​៣ ខែមិថុនា ឆ្នាំ ២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បានកើត​ឡើង រវាង​រថយន្ត​តូចធំ​ចំនួន ៤​គ្រឿង និង​ម៉ូតូ​១​គ្រឿង ហើយ​បា​នប​ម្ត​បុក​រះ ចូលទៅក្នុង ការដ្ឋាន​សំណង់ នៅក្បែរ​កន្លែងកើតហេតុ​បណ្តាល​ឲ្យ​ខូច​រថយន្ត និង​ទ្រព្យសម្បត្តិ​ឯកជន​ជាច្រើន​ថែម​ទៀតផង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅតាម​ផ្លូវ​មុខ​សាលាបឋមសិក្សា​ហ៊ុនសែន​ក្រុង នៅ​ម៉ោង​ប្រមាណ ៤ និង ៣០​នាទី ល្ងាច​ថ្ងៃទី​៣ ខែមិថុនា​នេះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​។​

​កម្លាំង​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កដោយ​រថយន្ត​ដឹក​គ្រឿងចក្រ​មួយគ្រឿង​។ ហើយ​ថា​គ្រោះថ្នាក់​នេះ ក្រុម​សង្គ្រោះ និង​សមត្ថកិច្ច​កំពុង​ជួយ​គាស់​យក​ជនរងគ្រោះ ដែល​បាន​ជាប់គាំង​នៅក្នុង​រថយន្ត ដើម្បី​សង្គ្រោះ​អាយុជីវិត​៕ ដែន សីមា​

spot_img
×