ក្រសួងអប់រំរបស់ចិន បានធ្វើការព្រមានដល់សិស្សទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ប្រសិនជាពួកគេកំពុងសិក្សានៅសហរដ្ឋអាមេរិច។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រសួងក៏បានប្រាប់ឲ្យសិស្សចិនទាំងអស់ឲ្យមានការត្រៀមខ្លួន ប្រសិនជាពួកគេចង់សិក្សានៅអាមេរិច។
ក្រសួងបញ្ជាក់ថា សិស្សចិនដែលចង់សិសក្សានៅអាមេរិចកំពុងជួបប្រទះការរឹតបន្តឹងវីសា ការពន្យារពេលពិនិត្យឯកសារ និងជួបបញ្ហាអត្រាបដិសេធវីសាខ្ពស់ ដែលបញ្ហាទាំងអស់នោះ បានប៉ះពាល់ការការសិក្សារបស់សិស្សចិននៅអាមេរិច។
ការជូនដំណឹងរបស់ក្រសួងអប់រំចិននេះ មានការអានច្រើនជាង ២១លានដង នៅលើបណ្តាញទំនាក់ទំនងចិនឈ្មោះ Weibo។
សូមបញ្ជាក់ថា ការព្រមានរបស់ក្រសួងចិននេះ កើតឡើងស្របពេលដែលទំនាក់ទំនងរវាងអាមេរិច និងចិនកាន់តែអាក្រក់ទៅៗ ក្រោយពេលការចរចារផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានបរាជ័យកាលពីដើមខែ ឧសភា ដោយភាគីទាំងពីរបានដាក់កំហុសលើគ្នាទៅវិញទៅមក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN