Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​អុក​ដ៏​ល្បី​មួយ​គ្រាប់ ​អាច​មាន​តម្លៃ​ជាង​មួយ​លាន​ដុល្លារ ក្រោយ​ពេល​ម្ចាស់​វា​ដាក់​ក្នុង​ថតតុ​ចោល​អស់ ៥៥​ឆ្នាំ​

spot_img

​នៅ​ពេល​អ្នក​លក់​សម័យ​បុរាណ​នៅក្នុង​ប្រទេ​សស្កុត​ឡែន បាន​ទិញ​កូន​អុក​ឆ្លាក់​ពី​ភ្លុក​មួយ​គ្រាប់ តម្លៃ ៦​ដុល្លារ ​ក្នុង​ឆ្នាំ ១៩៦៤ គាត់​ប្រហែលជា​មិន​បានដឹង​ទេ​ថា កូន​អុក​មួយ​គ្រាប់​ដែល​គាត់​ទិញ​នោះ​គឺជា​កូន​អុក​ដ៏​ល្បី​ឈ្មោះ​បំផុត​ក្នុង​លោក ​។​

​កូន​អុក​នោះ ដែល​មាន​មុខងារ​ជា​ទា​ហ៊ាន​យាម (Lewis Warder) ត្រូវបាន​ម្ចាស់​វា​ដាក់​ក្នុង​ថត​តុ​អស់​រយៈពេល ៥៥​ឆ្នាំ​មកហើយ​។ កូន​អុក​នេះ ឥឡូវ​ត្រូវបាន​គេ​ដឹង​ពី​ប្រវត្តិ​របស់​វា ហើយ​វា​អាច​មាន​តម្លៃ​រហូត​ដល់ ១,៣​ លាន​ដុល្លារ នៅ​ក្នុង​ការដេញថ្លៃ ក្រោយ​ពេល​ម្ចាស់​របស់​វា​បាន​យក​ទៅ​កាន់​សារមន្ទីរ​ដេញថ្លៃ Sotheby ក្នុង​ទីក្រុង​ឡុង​ដើម្បី​ធ្វើការ​វាយតម្លៃ​។​

​កូន​អុក​មួយ​គ្រាប់​នេះ ត្រូវបាន​គេ​រកឃើញ​នៅលើ​កោះ Lewis ស្ថិត​ក្នុង​ប្រទេ​សស្កុ​តឡែ​ន ក្នុង​ឆ្នាំ ១៨៣១ ប៉ុន្តែ​ដំណើររឿង​នៃ​ការរកឃើញ​គ្រាប់​អុក​នោះ​កំពុង​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅឡើយ​។ គ្រាប់​អុក​ចំនួន ៩៣ ​គ្រាប់​ ត្រូវបាន​គេ​ប្រទះឃើញ ដែល​ភាគច្រើន​ឆ្លាក់​ពី​ភ្លុក​ផ្សោត​។​

​សូមបញ្ជាក់​ថា បើ​សារៈមន្ទីរ Sotheby បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ថា បើ​តាម​ទ្រឹស្តី​នៃ​ដើម​កំណើត​របស់​អុក​នោះ​គឺថា វា​ត្រូវ​បាន​គេ​ឆ្លាក់​នៅ​ឆ​ន្លោះ​សតវត្សន៍​ទី ១២ និង​ដើមទី ១៣ នៅក្នុង​ប្រទេ​សណូ​វេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×