ឆ្នាំជូត ៖ ថ្ងៃនេះការងាររបស់អ្នកអាចជួបរឿងមិនល្អ ។ ប៉ុន្តែអ្នកនឹងរកឃើញវិធីដោះស្រាយ ដោយគ្រាន់តែរក្សាភាពម្ចាស់ការ នឹងនរគឺកុំរាថយ ។ ក្រៅពីធ្វើការអ្វីក៏គួរប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យអ្នកដទៃពិបាកទ្រាំ ។ រឿងមនោសញ្ចេតនា ធ្លាក់ចុះមួយផ្នែកដោយសារអ្នករវល់ពេកពុំសូវបានយកចិត្តទុកដាក់ដល់គូស្នេហ៍ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំរកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ ការងាររីកចម្រើនល្អ កាន់តែប្រឹងប្រែងនោះកាន់តែទទួលបានលទ្ធផលហួសពីការទន្ទឹងទុក ។ ឱកាសដើម្បីឲ្យអ្នកពង្រីក អភិវឌ្ឍន៍ខ្លួនឯងគឺមានច្រើន ចូរក្តាប់ឲ្យជាប់និងធ្វើឲ្យពេញទំហឹង ។ អ្នកអាចជំពាក់ក្នុងរឿងប្រទាញប្រទង់លុយកាក់ ។ ថ្ងៃនេះគួរគ្រប់គ្រងអារម្មណ៍កុំឲ្យមនោសញ្ចេតនាឥទ្ធិពលដល់ការងារ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ ការងារកាន់តែច្រើន ប៉ុន្តែការលំបាកក៏ជាឱកាសដើម្បីពង្រីកសមត្ថភាព ។ គួរចាំថាត្រូវមានការប្រកួតប្រជែងនោះទើបរីកចម្រើនកិច្ចការរបស់ខ្លួនត្រូវតែធ្វើ តែឱកាសនោះត្រូវដណ្តើម ប្រសិនរំលឹកចោលនឹងគួរឲ្យស្តាយបំផុត ។ អ្នកត្រូវរកវិធីកម្តៅមនោសញ្ចេតនា របស់ខ្លួនប្រសិនមិនចង់ឈានដល់ផ្លូវទាល់ច្រក ។ សុខភាពទ្រុឌទ្រោមមួយផ្នែក ត្រូវតុល្យភាពពេលវេលាធ្វើការ និងសម្រាក ប្រសិនមិនចង់ឲ្យធ្ងន់ធ្ងរ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំមមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ ការងារជួបការលំបាក តែនឹងដោះស្រាយបាន ទោះបីមិនបានទាំងអស់ តែក៏បន្ថយបានសម្ពាធស្មារតី ។ ប្រសិនក្តាប់បានឱកាសនេះដើម្បីបង្កើតចំណាប់អារម្មណ៍ចំពោះថ្នាក់លើនោះអ្នកអាចឈានឡើងតួនាទីខ្ពស់ជាង ។ សុខភាពមិនស្ថិរភាពអ្នកងាយអស់កម្លាំង បើហេតុនេះត្រូវថែទាំខ្លួនឯង ។ រយៈពេលនេះអ្នកគួរបន្ថយទៅទីកន្លែងមានប្រភពជំងឺច្រើនដូចជាមន្ទីរពេទ្យ កន្លែងមានបរិយាកាសកខ្វក់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ១,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ ការងារសម្រេចបានលទ្ធផលគួរជាទីគាប់ចិត្ត ប៉ុន្តែអ្នកនៅកំពុងអល់អែកជ្រើសរើសរវាងរបស់ច្រើនយ៉ាង ចង់ផ្លាស់ប្តូរផ្លូវកំពុងដើរ តែនៅច្របូកច្របល់ចិត្តច្រើន ។ ថ្ងៃនេះអ្នករកបានប្រាក់ច្រើន ដោយការប្រឹងប្រែងរបស់ខ្លួនផ្ទាល់ ។ រឿងមនោសញ្ចេតនាល្អប្រសើរ ពោរពេញដោយភាពកក់ក្តៅ ផ្អែមល្ហែម ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕
ឆ្នាំម្សាញ់ ៖ ការងាររីកចម្រើន ការលក់ដូរជំនួញក៏កាក់កប ។ ឆ្លៀតឱកាសនេះអ្នកគួរផ្សះផ្សាទំនាស់ជាមួយអ្នករួមការងារ ឆ្លៀតប្រើជំនួយរបស់ថ្នាក់លើដើម្បីបង្កើនសន្ទុះការងារ ពង្រីកទ្រង់ទ្រាយជំនួញ ។ ប្រសិនអ្នកបានកំណត់មនោសញ្ចេតនាពិតរបស់ខ្លួនសម្រាប់នរណាម្នាក់ហើយនោះគួរក្លាហានសារភាព ។ ការបង្ហាញមនោសញ្ចេតនាក្នុងថ្ងៃនេះមានឱកាសជោគជ័យយ៉ាងខ្ពស់ ។ សុខភាពមានផ្នែកទ្រុឌទ្រោម ចូរទប់អារម្មណ៍ឆេវឆាវ មួម៉ៅ
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ ការងារល្អប្រសើរ ។ នៅពេលវេលាសំខាន់នេះអ្នកកុំឲ្យខ្លួនកើតមានកំហុស ប្រសិនមិនដូច្នោះទេរាល់ការប្រឹងប្រែងទាំងអស់មុនៗនេះ នឹងគ្មានប្រយោជន៍ ។ ជីវិតមានរឿងមិនដូចបំណងច្រើនជំនួសឲ្យការត្អូញត្អែរបន្ទោសវាសនា អ្នកគួររកវិធីនាំមកនូវភាពរីករាយសម្រាប់ខ្លួនឯង ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ អ្នកធ្វើការពាក់ព័ន្ធដល់វិស័យសិល្បៈ វេជ្ជសាស្ត្រ សាសនា បច្ចេកទេស នឹងជាថ្ងៃជោគជ័យ ទទួលបានកិច្ចសន្យាធំៗ ។ សមត្ថភាពរបស់អ្នកគ្មាននរណាបដិសេធបាន ដោយគ្រាន់តែអ្នកនៅខ្វះឱកាសបញ្ចេញវាតែប៉ុណ្ណោះ ។ មនោសញ្ចេតនាល្អបំផុត អ្នកអាចនឹងរកឃើញស្នេហានៅកន្លែងគ្មាននរណាស្មានដល់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នប្រយែងពាក្យសម្តី កុំដោយសារតែការរអិលមាត់បន្តិចធ្វើឲ្យអ្នកជួបការលំបាកក្នុងការងារ ក៏ដូចផ្សាភ្ជាប់ទំនាក់ទំនងសំខាន់ៗ ។ អ្នកមិនត្រូវប្រញាប់ប្រញាល់វាយតម្លៃហេតុការណ៍ណាមួយនោះ ពេលអ្នកពុំយល់ច្បាស់ ។ អ្នកអាចសាកល្បង និងស្វែងយល់សិន ។ មនោសញ្ចេតនាមានបញ្ហាមិនចុះសម្រុងគ្នាច្រើន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ ថ្ងៃនេះប្រសិនអ្នកមិនចេះទប់អារម្មណ៍នោះងាយកើតមានទំនាស់ខ្វែងគំនិតគ្នាក្នុងការងារ ។ ទោះបីអ្នកឈ្នះតែទំនាក់ទំនងជុំវិញបែកបាក់ក៏ពុំមានអ្វីគួរឲ្យត្រេកអរឡើយ ។ រឿងមនោសញ្ចេតនាមានបញ្ហាស្មុគស្មាញ ។ អ្នកមានគ្រួសារនិងកើតរឿងឈ្លោះប្រកែកគ្នាដោយសារបញ្ហាគ្រួសារសងខាង ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះធ្វើអ្វីក៏អំណោយផលល្អ ងាយស្រួល ។ អ្នកនឹងច្បាស់ឧត្តមភាពរបស់ខ្លួន និងមិនខ្លាចធ្វើកិច្ចការដែលគ្រប់គ្នាតែងធ្វើ ។ មនោសញ្ចេតនាល្អបំផុត អ្នកទាំងពីរយល់ចិត្តថ្លើមគ្នា យកចិត្តទុកដាក់ចំពោះគ្នាប្រកបដោយការកក់ក្តៅ ផ្អែមល្ហែម ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ ការងារកំពុងដើរត្រូវផ្លូវ , ថ្ងៃនេះអ្នកនឹងមិនជួបឧបសគ្គអ្វីធំដុំ ។ ពិសេសអ្នកធ្វើជំនួញនឹងឃើញគ្រប់យ៉ាងរលូនស្មានមិនដល់ ។ ចំពោះអ្នកធ្វើការស៊ីប្រាក់ខែនឹងមានចំណូលបន្ថែមពីក្រៅ ។ រឿងមនោសញ្ចេតនាមិនបានប្រសើរ បើជាប្តីប្រពន្ធអាចអធ្យាស្រ័យឲ្យគ្នាបាន តែបើជាសង្សារនោះប្រយ័ត្នមានរឿងឈ្លោះប្រកែក ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌នាំសំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕