Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាការ​គាប់​ជួន​ទេ ដែល EU និង US បំពេញ​បេសកកម្ម​ទន្ទឹម​គ្នា នៅ​កម្ពុជា​

​ភ្នំពេញ ​៖ ​គណៈប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៧ ខែ​មិថុនា​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​រាប់​ទាំង​បទដ្ឋាន​បច្ចេកទេស​យាន​យន្ត ក៏ដូចជា​ស្ថានភាព​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ គណៈប្រតិភូ ដឹកនាំ​ដោយ Karl Ehlers ឧបការី តំណាង ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ទទួលបន្ទុក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​អ​គ្នេយ៍ និង​ប៉ាស៊ីហ្វិក និង​លោក Lewis Karesh ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​ការងារ​។​

​ទស្សនកិច្ច​គណៈប្រតិភូ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​កើតឡើង​ដំណាលគ្នា​នៃ​បេសកកម្ម​របស់​សហភាព​អឺរ៉ុប ពី​ថ្ងៃ​ទី​០៣-៧ ខែមិថុនា ដូចគ្នា​។ នេះ​មិនមែន​ជា​ការ​គាប់​ជួន​ទេ តែ​អាច​ជា​ការ​គ្រោងទុកជាមុន​ ៕ ដោយ​៖​កូឡាប​​

×