Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឃ​ភ្លៀង​ខ្លាំង ត្រូវ​រន្ទះបាញ់ ស្លាប់ ៤ នាក់ របួស​៤​នាក់ និង​គោ​ជាច្រើន​ក្បាល​បាន​ងាប់​

spot_img

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ​មិថុនា​នេះ មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្កឱ្យមាន ផ្គរ​រន្ទះ​បាន​នៅ​ខេត្ត​មួយចំនួន ក្នុងនោះ​បណ្ដាល អោយ​មនុស្ស​បួន​នាក់ បាន​ស្លាប់​នៅនឹងកន្លែង​និង ៤ នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ និង​មាន​គោ​ងាប់​៥​ក្បាល​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោច​៣​នាក់ ក្នុងនោះ​មាន​ម្តាយ​និង​កូនស្រី​២​នាក់ រស់នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ បាន​រងគ្រោះ​ដោយសា​រន្ទះបាញ់ បណ្តាលអោយ​ឆេះ​ខ្លោច​លើ​រាងកាយ តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត នៅពេលដែល​ពួកគេ​កំពុងតែ​ដេក នៅ​ខាង​ក្រោមផ្ទះ ខ​ណៈ​មេឃ​កំពុង​តែមាន​ភ្លៀង​ខ្លាំង ។​

ពួកគេ​ត្រូវបាន​ចាត់​បញ្ជូនទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ស្រុក ភ្លាមៗ នៅ​ថ្ងៃទី​៦ ខែមិថុនា​។

នគរបាល​មូលដ្ឋាន​ស្រុក​សំបូរ​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ ប៉ិច ច​ន្ធូ អាយុ​៣៣ ឆ្នាំ ជា​ម្តាយ បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយ​ត្រូវ សន្លប់​ស្តូក និង​មាន​ស្នាម​ឆេះ​រោលរាល​លើ​រាងកាយ ប្រៀបដូចជា​ត្រូវ​ភ្លើង​ឆេះ​។ ចំនែកឯ​កូនស្រី​២​នាក់​ទៀត ក៏​រងរបួស​ដូចគ្នា ដោយ​ខ្លះ​ឆេះ​ខ្លួន ឆេះ​ជើង និង​ឆេះ​ដៃ​ជាដើម​។​

លោក​ឆាយ ធី មេឃុំ​ប៉ាត់​តេ បាន​ឲ្យ​ដឹងថា មាន​ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ ស្លាប់​២​នាក់ របួសធ្ងន់​១​នាក់​ ​ដែល​ទីតាំងនៅ​ចំណុច​មុខ​សាលារៀន​ណង​កា​តុង ភូមិ​បា​តាង ឃុំ​បា​តាង​ខណ​:​ពេលដែល​ក្មេង​កំពុង​លេង​បាល់ទាត់ នៅមុខ​សាលារៀន ណង​កា​តុង ភូមិ​បា​តាង ។ ជន​រង់​គ្រោះ​បីនាក់​ទេ ១.​ឈ្មោះ ធ្វើ​ន រ៉េ​ន ភេទ​ប្រុស​អាយុ ១៤​ឆ្នាំ​ទំពួន មុខរបរ សិស្ស សាលារៀន​ថ្នាក់​ទី​០៦.( របួសធ្ងន់ ) ។

២.​ឈ្មោះ យំ ថា​យ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​ជនជាតិ​ទំពួន មុខរបរ​សិស្សសាលា រៀន​ថ្នាក់​ទី​០២ ( ស្លាប់​)
៣.​ឈ្មោះ លេង គឹម​ហ៊ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​សាលារៀន​ថ្នាក់​ទី​០៦(​ស្លាប់​).​ជនរងគ្រោះ​មានឈ្មោះ​ខាងលើ​រស់នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន ចុះ​ត្រួត​ពិ​ន្យ​ដល់ កន្លែងកើតហេតុ​ផ្ទាល់ រួច​ក៍​បានប្រគល់​សព ជូន​ឪពុកម្តាយ​ជនរងគ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំណែក ឈ្មោះ ធ្វើ​ន រ៉េ​ន ភេទ​ប្រុស​នោះ បងប្អូន​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​លំផាត់​ ។

​ចំណែក​លោក ឆឹង សុភា អធិការរង​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល នា​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង នៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុរស ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម ខណៈដែល​ជនរងគ្រោះ កំពុង​ដឹក​ទឹក​សុទ្ធ​ដើរ​លក់ ជួន​មេឃ​ភ្លៀង ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​ចូល ទៅ​ជ្រក​ក្នុង​រោង​តាម​ចិញ្ចើមផ្លូវ ក្បែរ​ដើម​ត្រ​សេក ។​

​លោក​ឆឹង សុភា បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទី​១ មាន ឈ្មោះ សាយ ប៊ុន​តាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ដឹក​ទឹក​សុទ្ធ​លក់ រស់នៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប (​ពាក់អាវ​ពណ៌​ត្រាវ​) និងជនរងគ្រោះ​ទី​២ ឈ្មោះ ផា វី អាយុ ៣៩ ឆ្នាំ ជា​អ្នករស់នៅ​ព្រែក​ទាល់ ខេត្តបាត់ដំបង​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ជនរងគ្រោះ​ទី​២ ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​មក​ស្នាក់នៅ​បណ្តោះ អាសន្ន​ជាមួយ​ជនរងគ្រោះ ក្នុង​បំណង​រក​ការងារ​ធ្វើ​នៅ​ខេត្ត សៀមរាប ប៉ុន្តែ​រក​ការងារ​មិនទាន់បាន​ផង ក៏ត្រូវ​រងគ្រោះ​ដល់​ជីវិត​តែម្តង ។ រឿង​ឯង​នៅ​ខេត្តកំពង់ស្ពឺ​មាន​រន្ទះបាញ់​គោ​ស្លាប់​ជាច្រើន​ក្បាល​ពេលនេះ​ខ្ញុំ​ធ្លាក់​ខ្លាំង​។

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ៥ ខែមិថុនា​ឆ្នាំ ២០១៩ សួន​ធនធានទឹក​និង​ឧតុនិយម បានចេញ​សារ​ព្រមាន ប្រាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ចាប់ពី​ថ្ងៃទី 5 រហូតដល់​ថ្ងៃទី ១១ ខែមិថុនា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ស្ទើរ​គ្រប់​ខេត្ត​ទូទាំងប្រទេស និង​មាន​ផ្គរ​រន្ទះ​កើតឡើង យ៉ាងច្រើន​ផងដែរ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×