Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ថ្នាំជក់ នៅ​តែ​ធ្វើ​ការផ្សព្វផ្សាយពី​ផលិតផល​របស់​ខ្លួន តាម​គ្រប់​មធ្យោបាយ

spot_img

​ភ្នំពេញ ​៖ ​ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​ចិត្ត​វិទ្យាបាន​លើកឡើងថា ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​ពុំ​ទាន់​មាន​ការអភិវឌ្ឍ​និង​ត្រួតពិនិត្យ បាន​ពេញលេញ​នៅឡើយ​ទេ គឺ​ក្រុមហ៊ុន​ថ្នាំជក់ នៅ​តែ​ធ្វើ​ការផ្សព្វផ្សាយ ពី​ផលិតផល​របស់​ខ្លួន តាម​គ្រប់​មធ្យោបាយ​។​

​ដេ​ប៉ាតឺ​ម៉ង់​ចិត្ត​វិទ្យានៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រួម​ជាមួយ​អង្គកា​រចល​នា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បាន​ចេញផ្សាយ​របាយការណ៍ ស្ដីពី​ការ​អង្គ​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាលពី​ព្រឹក​ថ្ងៃទី ៧ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ​។

​យោងតាម​របាយការណ៍​របស់​លោក​កែវ សុវណ្ណ​តារា បាន​ថ្លែងថា ការចុះ​សិក្សា​ស្រាវជ្រាវ បាន​ជ្រើសរើស​ដោយ​យក​អ្នកចូលរួម​ចំនួន ៤០០ នៅក្នុង​ខណ្ឌ​ចំនួន​បី នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​ស្រុក​ចំនួន ១២ នៅក្នុង​ខេត្ត​សៀមរាប កំពង់ចាម ព្រៃវែង និង​ស្វាយរៀង ចន្លោះ​ពី​ថ្ងៃ​ទី ០១ វិច្ឆិកា​ដល់​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ឆ្នាំ ២០១៨​។ កន្លែង​ដែល​ចុះ​អង្កេត​មាន​ហាង​លក់​គ្រឿងទេស ហាង​លក់​កាហ្វេ ភោជនីយដ្ឋាន កា​រ៉ា​ស​សាំង មណ្ឌល​សុខភាព សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន មន្ទីរ​សុខាភិបាល មន្ទីរពិសោធន៍ ពេទ្យ​បង្អែក​ខេត្ត មន្ទីរអប់រំ សាលាក្រុង ស្រុក ផ្សារ​ទំនើប ប៉ុសិ៍្ត​ប៉ូលីស ស្នងការដ្ឋាន​អាវុធហត្ថ សួនច្បារ​សាធារណៈ សាលាសង្កាត់ សាលាឃុំ វត្ត​អារាម ផ្សារ​ធម្មតា ផ្សារ​រាត្រី ចំណតរថយន្ត ទីធ្លា​សម្រាប់​ក្មេង​លេង​កំសាន្ដ និង​ក្លឹប​ហាត់ប្រាណ​ជាដើម​។ លោក​បាន​លើកឡើង​ទៀត​ថា តាមរយៈ​លទ្ធផល នៃ​ការស្រាវជ្រាវ​បាន​ថា ឲ្យឃើញថា ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ នៅក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បំពាន​ច្បាប់ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​ប្រទេស​កម្ពុជា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​របស់​ក្រសួង​ពាក់ព័ន្ធ ដូច្នេះ​អ្នក​ស្រាវជ្រាវ សូម​ផ្ដល់​ជា​អនុសាសន៍​មួយចំនួន ដូចជា រដ្ឋាភិបាល​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ច្បាប់​អនុក្រឹត្យ និង​ប្រកាស​ឲ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដោយ​ផាកពិន័យ​ចំពោះ​ម្ចាស់​តូប​លក់​គ្រឿងទេស ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន សណ្ឋាគារ​ផ្ទះសំណាក់ ផ្សារ​ទំនើប​ម៉ា​ត និង​ទីកន្លែង​កម្សាន្ត ដែល​មិន​មាន​បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី នៅក្នុង​ផ្ទះ​របស់​ខ្លួន បាន​ត្រឹមត្រូវ ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​ណា ដែល​នៅតែ​បន្ត ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​របស់ខ្លួន តាម​គ្រប់​មធ្យោបាយ ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់ ដែល​នៅតែ​បន្ត​ផ្សាយ ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​របស់ខ្លួន តាម​គ្រប់​មធ្យោបាយ ផាកពិន័យ​ឈ្មោះ​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​បាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​បាន​ត្រឹមត្រូវ នៅលើ​កញ្ចប់​ផលិតផល​ថ្នាំជក់​របស់ខ្លួន​នោះ​ទេ ការពិន័យ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​ណា ដែល​មិន​បាន​ត្រឹមត្រូវ បិត​តែមប្រិ៍​ពន្ធ​របស់​រាជរដ្ឋាភិបាល ត្រឹមត្រូវ​នៅលើ​កញ្ចប់​បារី​នោះទេ​។​

លោក​ផាន់ ចាន់​ពៅ ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​ចិត្ត​វិទ្យា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​ក្នុង​កម្មវិធី​បង្ហាញ លទ្ធផល​ស្រាវជ្រាវ ស្ដីពី​ការអនុវត្ត​ច្បាប់ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ។ លោក​បាន​ថ្លែងថា ថ្នាំជក់​គឺជា​ផលិតផល​តែមួយគត់ ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​ពាក់កណ្ដាល ស្លាប់​មុន​អាយុ​កំណត់​។ ការប្រើប្រាស់​ថ្នាំជក់ គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់ ដែល​អាច​ការពារ​បាននៅលើ​ពិភពលោក និង​ជា​កត្តា​ហានិភ័យ​ចម្បង សម្រាប់​ជំងឺមិនឆ្លង​យ៉ាង​កាច​សាហាវ​ចំនួន ៤ គឺ​ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជម្ងឺ​សរសៃឈាម​បេះដូង​ផងដែរ​។ ថ្នាំជក់​សម្លាប់​មនុស្ស​ច្រើន​ជាង ៧ លាន​នាក់ ជា​រៀងរាល់ឆ្នាំ នៅលើ​ពិភពលោក​។ ច្រើនជាង ៦ លាន​ស្លាប់ ដោយ​ការប្រើប្រាស់​ថ្នាំជក់​ផ្ទាល់ រួមទាំង ​៨៩០០០០ ទៀត ជា​អ្នក​មិន​ជក់​បារី​ដែល​រង​នូវ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។ លោក​បាន​បន្ថែមថា ក្នុង​មួយ​ឆ្នាំៗ ថ្នាំជក់​បណ្ដាល ឲ្យ​ប្រជាពលរដ្ឋ ៨ លាន​នាក់​ស្លាប់ នៅលើ​ពិភពលោក និង​ជិត 1 ម៉ឺន​នាក់​នៅ​កម្ពុជា​។ អ្នកស្លាប់​ភាគច្រើន គឺជា​អ្នក​ដែល​មិន​ជក់បារី ដែល​គ្រោះថ្នាក់​នេះ អាច​ជៀសវាង​បាន ប្រសិនបើ​យើង​មាន​បរិស្ថាន​គ្មាន​ផ្សែង​បារី​។

​លោក​បាន​បន្ថែមទៀតថា ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​ពុំ​ទាន់​មាន​ការអភិវឌ្ឍ និង​ត្រួតពិនិត្យ បាន​ពេញលេញ​នៅឡើយ​ទេ ពោល​គឺ​ក្រុមហ៊ុន​ថ្នាំជក់ នៅ​តែ​ធ្វើ​ការផ្សព្វផ្សាយ ពី​ផលិតផល​របស់​ខ្លួន តាម​គ្រប់​មធ្យោបាយ ការ​ដាក់​តាំង​លក់ ការដាក់​រូបភាព និង​អក្សរ​ជា​សារ​ព្រមាន​សុខភាព នៅលើ​កញ្ចប់​បារី និង​បិត​តែម​ពន្ធ​របស់​រដ្ឋាភិបាល គឺ​ពុំ​ទាន់​គ្រប់លក្ខណៈ​នៅឡើយ ដែល​ជា​ឧបសគ្គ​រារាំង ដល់​ការកាត់បន្ថយ ចំនួន​ប្រជាពលរដ្ឋ​តែ​ស្លាប់ ពី​ការ​នឹង​កើត​ជំងឺ បណ្ដាលមកពី​ការប្រើប្រាស់ ផលិតផល​ថ្នាំជក់​។ ការស្រាវជ្រាវ គឺ​ពិតជា​មាន​សារសំខាន់ សម្រាប់​ជា​មូលដ្ឋានគ្រឹះ ក្នុង​ការទទួលបាន​ភស្តុតាង ក្នុងការ​ធ្វើ​ការសម្រេច​ចិត្ត ក៏ដូចជា​បង្កើតជា​គោលនយោបាយ ឬ​ត្រួតពិនិត្យ​វាយតម្លៃ ទៅ​លើ​ការអនុវត្ត​ច្បាប់​ជាដើម​។ វា​ជា​ការចាំបាច់​ណាស់ ក្នុងការ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ អង្កេត​ពី​ការអនុវត្ត​ច្បាប់ ត្រួតពិនិត្យ​លទ្ធផល​ថ្នាំជក់ ដើម្បី​ពិនិត្យ​វាយតម្លៃ ទៅ​លើ​ការអនុវត្ត​ច្បាប់ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ថ្នាំជក់ នៅ​កម្ពុជា​។ តាមរយៈ​ការសិក្សា​អង្កេត​នេះ នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​សុខាភិបាល ជា​សេនាធិការ ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ឲ្យមាន​ប្រសិទ្ធភាព តាមរយៈ​យន្តការ​ផាកពិន័យ ដល់​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​គោរព​តាម​ច្បាប់​។​

​លោក​វេជ្ជបណ្ឌិត​មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ថ្នាំជក់​បង្កឱ្យមាន​ជំងឺមហារីក ជំងឺ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់ និង​អ្នក​នៅ​ជិតខាង​។ បារី​ដែល​លក់​នៅលើ​ទីផ្សារ ត្រូវ​មាន​បិទ​តែម​ពន្ធ ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល បាន​ចំណូល​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ យក​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ នឹង​កាត់បន្ថយ អ្នកប្រើប្រាស់​ថ្នាំជក់​ផង​។ លោក​បាន​លើកឡើង​ទៀត​ថា ប្រជាពលរដ្ឋ​កម្ពុជា ៣០ នាក់ បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ហើយ​ក្រសួង​សុខាភិបាល រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានរួម​គ្នា​ធ្វើយ៉ាងណា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ ផលិតផល​ថ្នាំជក់​។​

​លោក​យិល ដា​រាវុ​ធ នាយក​ប្រតិបត្តិ អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើង​ថា ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវបាន​ដាក់​ចេញ​តាំងពី​ឆ្នាំ ២០១៥ មកហើយ មកដល់ពេលនេះ យើង​ចាំ​មើល​ថា​តួលេខថា​តើ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​ទាំងនោះ បាន​អនុវត្ត​យ៉ាងម៉េច ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ ទៅលើ​អ្វី​ដែល​ច្បាប់​បាន​ចេញ​។ ការស្លាប់​កាលពី​ឆ្នាំមុន មាន​ប្រមាណ ៧ លាន​នាក់ ប៉ុន្តែ​ឆ្នាំ​នេះ កើនឡើង​ដល់ ៨ លាន​នាក់ នៅលើ​ពិភពលោក ហើយ​អ្នក​ដែល​ស្លាប់ ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ កើន​ដល់ ១​លាន ២​សែន​នាក់ មាន​ការកើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​។ ចំណែក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំមុន អ្នក​ស្លាប់​ដោយ​សារ​ថ្នាំជក់​ជាង ១​ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំនេះ អង្គការ​សុខភាព​ពិភពលោក នឹង​ចេញ​របាយការណ៍​នាពេលខាងមុខ ដោយ​បង្ហាញ​ថា អ្នកស្លាប់​ការ​ដល់ ១៥.០០០ នាក់ ក្នុង​មួយ​ឆ្នាំ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​យើង​ធ្វើយ៉ាងណា ដើម្បី​រួមគ្នា ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើឲ្យ​អត្រា​អ្នកស្លាប់ ដោយ​ការជក់បារី មាន​ការថយចុះ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×