Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ចែកជូន​ដល់​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ​៖ ​លោក​វរសេនីយ៍ឯក នុត រ៉ាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត តំណាង​លោក​ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ បាន​នាំ​យក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ទៅ​ចែកជូន​ដល់​កងរាជអាវុតហត្ថ​ខេត្ត​ស្វាយរៀង​នៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​។​

​លោក​វរសេនីយ៍ឯក នុត រ៉ាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍ថា ​៖​ ដោយ​រដូវ​នេះ​ចូល​ដល់​រដូវ​វស្សា​ហើយ ​ដូច្នេះ​ហើយ​កម្លាំង​របស់​យើង​ពិបាក​ធ្វើ​ដំណើរ​ក្នុង​ការបំពេញ​ហើយ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​តេជោកនិង​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ដូចជា​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​នាំយក​នូវ​អាវ​ភ្លៀង​ចែក​ជួន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​ភារកិច្ច​នា​រដូវវស្សា​នេះ​ ៕ ដោយ ៖ ​វ៉ៃកូ​

×