Sunday, November 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សាផ្នែក​ច្បាប់ ដាក់​ពាក្យបណ្តឹងទណ្ឌិត​សមរង្ស៊ី ទៅ​តុលាការ​បារាំង​

​ភ្នំពេញ​ ៖ ​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៧​មិថុនា បានឲ្យដឹងថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​បារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា គឺ​មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​ករណី​ចោទ​សម្តេច​តេជោ​ថា​ជា​អ្នក​សម្លាប់​លោក ហុង ឡង់ឌី​។​

​លោក ផៃ ស៊ីផា​ន បាន​ប្រាប់ថា មេធាវី​រដ្ឋាភិបាល កំពុង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ប្ដឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច ហ៊ុន សែន នៅ​ពីក្រោយ​ការស្លាប់​របស់​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ ចំណែក​ពាក្យបណ្ដឹង​មួយទៀត គឹ​គ្រោង​ប្ដឹង​ដោយ​សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ និយាយថា សម្ដេច ស ខេង មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផា​ន បាន​ថ្លែងប្រាប់​ថា សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​សិក្សា​រៀបចំ​ឯកសារ​ប្ដឹង សម រង្ស៊ី នៅ​តុលាការ​បារាំង ដើម្បី​ស្វែងរក​យុត្តិធម៌​ជា​សកល ជូន​សម្ដេច​ទាំង​ពីរ ដែល សម រង្ស៊ី បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​នាយ​ឧត្តមសេនីយ៍ ហុក ឡងឌី​។​
​អ្នកនាំពាក្យ បានបញ្ជាក់​ដូច្នេះ​ថា “​សម្ដេច​ទាំង​ពីរ​បាន ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​សាកល​មួយ ក្នុងករណី​ស្លាប់​របស់​លោក ហុក ឡង់ឌី ដែល​លោក សម រង្ស៊ី ចោទប្រកាន់​លើ​សម្ដេច​ថា ជា​អ្នក​សម្លាប់​។ ចំណែក​សម្ដេច ស ខេង គាត់​ប្ដឹង​លោក សម រង្ស៊ី ដែល​ចោទ​សម្ដេច​ថា មាន​ផែន​ការផ្ដួលរំលំ​រដ្ឋាភិបាល និង​សម្ដេច ហ៊ុន សែន​”​។​

​កាលពី​ថ្ងៃ​ទី​២ មិថុនា លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា សម្ដេច ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែកឲ្យ​ផ្ទុះក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេល​ដែល​កំពុងតែ​ហោះហើរ​លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ លោក សម រង្ស៊ី ថែម​ទាំង​អះអាងថា សម្ដេច ហ៊ុន សែន បាន​សម្រេចចិត្ត​សម្លាប់​លោក ហុក ឡង់ឌី ដោយសារ​តែ​អតីត​ស្នងការ​នគរបាល​ជាតិ​រូបនេះ បានដឹង​រឿង​អាក្រក់​របស់​សម្ដេច ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​កាលណោះ​លោក ហុក ឡង់ឌី ត្រៀម​លាតត្រដាង​អំពី​បញ្ជា ដែល​គាត់​បាន​ទទួល​ពី​សម្ដេច ហ៊ុន សែន ឲ្យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ខ្លាំងក្លា​មួយរូប កាលពី​ឆ្នាំ ២០០៤​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​នេះ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានប្រកាស​បបួល​ទណ្ឌិត សម រង្ស៉ី ចេញ​មក​ស្បថ​ដាក់​ជីវិត​ខ្លួនឯង ក្រុមគ្រួសារ និង​សាច់ញាតិ ព្រម​ទាំង​មនុស្ស​ជំនិត​១០០​នាក់​ផង​ដែរ ដើម្បី​ធ្វើឱ្យ​ច្បាស់​ថា តើ​អ្វី​ដែល សម រង្ស៊ី លើកឡើង​នោះ​ជា​ការពិត ឬ​យ៉ាងណា​? តែ​ទីបំផុត​ទណ្ឌិត​ក្បត់ជាតិ​រូបនេះ នៅតែ​មិន​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​បុរស​ខ្លាំង​នៃ​កម្ពុជា ព្រោះ​តែ​ខ្លាច​ងាប់​ចោល​លោកា ចោល​ឆ្អឹង​ក្រៅប្រទេស​។​

​ជា​ការឆ្លើយតប​វិញ ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ទណ្ឌិត សម រង្ស៊ី បាន​និយាយថា សម្តេច​តេជោ តែងតែ​យក​ពិធី​ស្បថស្បែ​មក​លេងសើច​…​ស្បថ​គ្រាន់តែ​វិធី​បែប​កូនក្មេង​តែប៉ុណ្ណោះ និង​បាន​ព្យាយាម​និយាយ​ទាញ យក​ហេតុផល​ផ្សេង ដើម្បី​បង្វែ និង​បន្លំ​ភាព​កំសាក​របស់ខ្លួន​ជំនួស​។ តើ​ការស្បថ​ជា​វិធី​របស់​កូនក្មេង ឬ​ព្រោះតែ​ខ្លាច​ចាញ់​សម្បថ លើ​សម្តី​របស់​ខ្លួន​ស្លាប់​ចោល​ភពផែនដី​?៕​ ​ដោយ​៖​កូឡាប​

×