Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។

​ឈ្មោះ កន ផានិត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន បន្ទាប់ពី​រូបគេ និង​បក្សពួក ០២​នាក់ ឈ្មោះ ពេជ្រ និង​ឈ្មោះ សី បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ របស់​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​លើ​ដង កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២និង៣០​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ឃាត់ខ្លួន​យកមក​សួរនាំ នៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រូបគេ​បាន​សារភាព​ឲ្យ​ដឹងថា ខណៈពេលដែល​រូបគេ កំពុង​អង្គុយលេង​នៅមុខ​ផ្ទះសំណាក់ វី​អិ​ម នៅ​ផ្លូវ​២០០៤ ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ ឈ្មោះ ពេជ្រ និង​ឈ្មោះ សី បានមក​បបួល​រូបគេ​ជិះ​ម៉ូតូ​ដើរលេង​។ បន្ទាប់មក​ពួកគេ​បាន ជិះ​ម៉ូតូ​ទៅ​អង្គុយ​ផឹកស៊ី នៅមុខ​ណា​ហ្កា​វើ​ល ហើយ​បាន​បបួលគ្នា​ទៅ​ក្លឹប ហ្ស៊ូ​ក ទៀត ពេល​ជិះ​ទៅដល់​ក្លឹប រូបគេ​បាន​ចុះ​ពីលើ​ម៉ូតូ ទៅ​កន្លែង​លក់​បារី​មុខ​ក្លឹប ចំណែក​បក្ស​ពួកគេ ០២​នាក់ ទៀត​បាន​ជិះ​ម៉ូតូ​ចេញ ដើម្បី​ធ្វើ​សកម្មភាព​ឆក់ លុះ​មួយសន្ទុះ​ក្រោយមក​បក្សពួក​របស់គេ បាន​ត្រឡប់មកវិញ ហើយ​បោះ​កាបូបស្ពាយ និង​ទូរស័ព្ទ ០២​គ្រឿង ម៉ាក Iphone6 Plus តែ​ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​បក្ស​ពួកគេ​ទាំង ០២​នាក់ ជួប​កម្លាំង​អាវុធហត្ថ​កំពុង​ល្បាត បាន​ប្រាប់​ហេតុការណ៍ ភ្លាមនោះ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន រូបគេ​តែម្តង ចំណែក​បក្សពួក ០២​នាក់​ទៀត ដែលជា​អ្នកធ្វើ​សកម្មភាព​ឆក់ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​

​ជនសង្ស័យ ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កន្លងមក​រូបគេ ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកំពង់ស្ពឺ រយៈពេល ០២​ឆ្នាំ ០៧​ខែ ពីបទ​ទទួលផល​ចោរកម្ម ហើយ​រូបគេ​បាន​ប្រើប្រាស់​គ្រឿងញៀន​ជា​ញឹកញាប់​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×