កំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ នៅវេលាម៉ោង១៨និង១០នាទី ថៃ្ងទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៥.៨៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បង្កឡេីងរវាងរថយន្ត ចំនួន ០៣គ្រឿង បណ្ដាលឲ្យឆេះរថយន្ដ Highlender រថយន្ត SSang Yong ស្លាប់ ១០ នាក់ របងធ្ងន់ ៣នាក់ ។
ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីវេលាម៉ោង១៧និង៥២នាទី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្ត ០៣គ្រឿងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៥.៨៦ត្រង់ចំណុចភូមទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានអោយដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលេីបង្កឲ្យមានបាត់បង់អាយុជីវិតមនុស្ស ១០នាក់ ស្រី ០១ និងរបួស ៣នាក់ស្រី ០១ មុនកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាក Highlender ស្លាកលេខភ្នំពេញ2L-0071 បេីកទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានវ៉ារថយន្ត 01គ្រឿងម៉ាក Hyundai ប្រភេទទេសចរណ៍រួចជ្រុលទៅបុករថយន្ត០១គ្រឿង ម៉ាក HYUNDAIស្លាកលេខភ្នំពេញ3D-7107 ក្នុងដំណើរបញ្ច្រាស់ទិសគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលេីបណ្តាលឲ្យឆេះរថយន្ត ០២គ្រឿង ស្លាប់ ១០នាក់ ស្រី ១នាក់ របួសធ្ងន់ស្រាល ៣នាក់ ស្រី១ ។
ក្រោយមានករណីគ្រោះថ្នាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបញ្ចេញបញ្ជាអោយរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ដេីម្បីជួយអន្ដរាគមន៍គាំទ្រក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស មូលហេតុ កំហុសមកពីការបេីកបរវ៉ាជែងដោយគ្មានការប្រុងប្រយ័ត្ននិងការគោរពច្បាប់ចរាចរណ៍ ក្រោយពីកម្លាំងនគរបាលស្រុកភ្នំស្រួចបានចុះប្រមូលភស្ដុតាង ប្លង់គំនូសបង្ហាញទីតាំង ក្នុងប្រតិបត្តិការកងកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យចេញជួយអន្ដរាគមន៍ រថយន្តទឹក ២គ្រឿង បច្ចុប្បន្នជំនាញខេត្ដ កំពុងកសាងឯកសារសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ”ករណីរកឃេីញកំហុសបង្កអោយមនុស្សស្លាប់ ។
ប្រភពពីមន្ត្រីគយខេត្តព្រះសីហនុអោយដឹងថា ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏រថយន្ត៣គ្រឿងបុកគ្នា ឆេះជាអគ្គិភយ័នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីព្រលប់ថ្ងៃ 08 ខែមិថុនា ឆ្នាំ2019នេះ ក្នុងចំណោមជនរងគ្រោះ 6 នាក់ ដែលជិះរថយន្តហាយឡិនឌរ័ មានមន្ត្រីគយដែលធ្វើការនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុចំនួន3នាក់ គឺលោកគឹម ឆាត លោកភឿក ជ្រុនចន្ទ័រិទ្ធិ និងលោកហេង មករា ។
ស្នងការនគរបាលខេត្ត បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកបេីកបររថយន្ដគ្រប់ប្រភេទ អ្នកបើករថយន្តឈ្នួល អ្នកធ្វើដំណើរលេីផ្លូវជាតិ សូមមេត្ដារួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយល់ដឹង អធ្យាស្រ័យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ ៖ កូឡាប