Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​បុគ្គលិក ​AMK បើកបរ​ម៉ូតធ្លាក់​ប្រឡាយ បណ្តា​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​

​បុគ្គលិក​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (AMK) បើកបរ​ម៉ូតូ​ក្នុង​ល្បឿ​លឿន លើផ្លូវ​ថ្នល់​ជ្រុល​ទៅធ្លាក់​ប្រឡាយ​បណ្តា​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​។​

​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ វេ​ល​ម៉ោង ២១:៣០ នាទី នៅលើ​ផ្លូវជាតិ​លេខ​៧​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ២០៨-២០៩ ស្ថិតនៅ​ភូមិ​ម៉ា​សុី​ន​ទឹក ឃុំ​មេមត់ ស្រុក​មេមត់ មាន​គ្រោះថ្នាក់​ផ្សេងៗ​មួយ​បានកើត ឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ បេី​កបរ​ដោយ​ឈ្មោះ ជួ ម៉េង​ហុយ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។​

​ពេល​បើកបរ​នោះ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ ធ្វើ​ឲ្យ​ទប់​លំនឹង​លែង​បាន ក៏​ជ្រុល​ធ្លាក់ចូល​ប្រឡាយ ដោយ​ខ្លួនឯង​បង្ក​ឲ្យ​ឈ្មោះ ជួ ម៉េង​ហុយ ភេទ​ប្រុស បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ចំណែកឯ​អ្នករួមដំណើរ​ឈ្មោះ តុល ឆៃ​រ៉ុង ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ មាន ទីលំនៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​មួង​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ របួសស្រាល ។​

​អ្នក​ទាំងពីរ​នាក់​ខាងលើ​ជា​បុគ្គលិក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (AMK)​។ អ្នករបួស​ត្រូវបានរ​ថ​យន្ត​ពេទ្យ​ដឹក យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ។​

​ថ្ងៃនេះ ថ្ងៃស្អែក​សូមកុំ​ឲ្យ​មាន​។ គ្រោះថ្នាក់​ចរាចរ រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​។ សូម​ពុក​ម៉ែ​មាមីង បងប្អូន​មេត្តា បើកបរ​ដោយ​ប្រុងប្រយ័ត្ន ។ ពាក់មួក សុវត្ថិភាព ដើម្បី​ការពារ​ជីវិត​អ្នក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×