ភ្នំពេញ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ នៅថ្ងៃទី៨មិថុនា បានចេញនូវិធានការជាច្រើន ដើម្បីប្រាប់ដល់ពលរដ្ឋ បញ្ចៀសពីគ្រោះថ្នាក់ដោយរន្ទះបាញ់ ដែលតែងតែបង្កឲ្យមនុស្ស និងសត្វ ស្លាប់ និងរបួស។ របៀបការពាររន្ទះបាញ់ សូមចែករំលែកផងដើម្បីយល់ដឹងតគ្នា….!
អធិការដ្ឋាននគរបាលស្រុកមេមត់ បានលើកឡើងថា រន្ទះកើតដោយបាតុភូតអគ្គិសនីធម្មជាតិមានកម្លាំងរាប់មឺនវ៉ាត់វ៉ុលដែលកើតពីរពពកទឹកប៉ះគ្នា ប៉ូលបូកដកបង្កើតអគ្គិសនីនោះឡើង និង រកទីខ្ពស់ណាមួយចំលងមកផែនដី ។
វិធានការដែលត្រូវមានការប្រុងប្រយ័ត្នមួយចំនួនដូចជា ៖
1) កុំដើរកាន់ចបឬប៉ែលឬបើកត្រាក់ទ័រពេលកំពុងភ្លៀង …។
2) កុំកាន់ទូរស័ព្ទឬកាម៉េរ៉ាពេលកំពង់មេឃរកកលភ្លៀង ឬ ដើរកណ្តាលវាល ត្រូវចូលជ្រកក្រោមផ្ទះគេសិន ។
3)កុំជ្រកក្រោមដើមឈើព្រោះរន្ទះចំលងអគ្គិសនីលឿនណាស់ពីចុងឈើមកគល់និងចូលផែនដី ហើយកំលាំងភ្លើងរាប់លានវ៉ុល។
4)បើឃើញភ្នែកបន្ទូលភ្លើងមិនស្រួលត្រូវយកដៃបិតត្រចៀកអង្គុយចុះ កុំនៅក្បែទឹក។
5)បើត្រូវរន្ទះរួចហើយអ្នកត្រូវយកអ្នករបួសទៅពេទ្យអោយលឿនបើគ្មានពេទ្យនៅក្បែចូររកកន្លែងដីផុកយកអ្នកត្រូវរន្ទះប្រលាក់ដីផុកអោយអគ្គិសនីចំលងចូលផែនដីអោយលឿន បួន5នាទី និង ធ្វើចង្វាក់បេះដូងអោយដើរ និង ផ្លុំខ្យល់ចូលសួត។
វិធីបុរាណគេឆ្អឺភ្លើង រហូតអ្នកនោះដឹងខ្លួន តែអត្រារស់តិចបំផុត ។
៦. ឧបករណ៍ដែលងាយឆ្លងចរន្តអគ្គិសនី អាស្រូបរន្ទះ មានដូចជា ៖ ឌុយភ្លើង ទូរស័ព្ទ ក្បាលរ៉ូប៊ីណេ ទឹក ទូទឹកកក ទូរទស្សន៍ ឬស៊ុមបង្អួចជាដើម-ល- ៕ ដោយ៖កូឡាប